ចាប់វ៉ៃខ្នោះនាយរងប៉ុស្តិ៍នគរបាល​ម្នាក់​ករណី​កាង​ឈើ​ខុសច្បាប់​

660
ចែករម្លែក
  • 274
    Shares

ដោយៈមុនីរ័ត្នភ្នំពេញៈលោកយ៉ាសុផលនាយរងប៉ុស្តិ៍នគរបាលស្អំពាក់ស័ក្តិ៣ត្រូវបានសមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ ពាក់ព័ន្ធ​ករណី​កាង​ឈើ​នាំ​ចេញទៅ​ប្រទេស​វៀតណាម និង​រារាំង​សមត្ថកិច្ច​ជំនាញ​មិនឱ្យ​បង្ក្រាប​។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ។​

​សូមជម្រាបថា កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៨​កម្លាំងចម្រុះ​នគរបាល​ខេត្ត ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​ចំនួន​២​រថយន្ត​តូច​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​។​

ស្ថិត​ក្នុងស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​ក៏​កើតឡើង​នូវ​ហិង្សា​ពី​សមត្ថកិច្ច​ក្នុង​សម្លៀកបំពាក់​ជា​ជន​ស៊ីវិល បានចេញ​មុខមក​រារាំង​សមត្ថកិច្ច ប្រមាថ សម្លុត ​។​ក្នុង​សកម្មភាព​លោក​យ៉ា​សុផល​មករា​រាំង​មន្ត្រីរាជការ​សាធារណៈ​បង្ក្រាប​បទល្មើស​ជាក់ស្តែង ៕S/​