​ចាប់​ស្ដ្រី​ម្នាក់​ជាមួយ​គ្រឿងញៀន​ប្រភេទ​ទឹក​១៥០

1371
ចែករម្លែក

(​បន្ទាយមានជ័យ​)៖​កម្លាំង​នគរបាល​ចាប់ខ្លួន​ស្ដ្រី​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រភេទ​ទឹក​ចំនួន​១៥០​ដប​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ជិត​កាស៊ីណូ​ព្រី​ន​សេស​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ល្ងាច​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ត្រូវបាន​ធ្វើឡើង​ដោយ កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ប្រចាំការ​នៅ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន (BLO) ប៉ោយប៉ែត និង​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​។​

ប្រភព​ដដែល​បាន​បន្តថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ វុ​ធ ស្រី​ម៉ិច ហៅ​វីន អាយុ​២៧​ឆ្នាំ ។​ក្នុងនោះ​កម្លាំង​ជំនាញ​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ហ្វេ​តា​មីន​ទឹក ចំនួន​១៥០​ដប ស្មើ​ទម្ងន់​១.៥​គីឡូក្រាម ម៉ូតូ​មួយគ្រឿង និង​ទូរស័ព្ទដៃ​មួយគ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕S/

ចាប់​ស្ដ្រី​ម្នាក់​ជាមួយ​គ្រឿងញៀន​ប្រភេទ​ទឹក​១៥០(រូប៖ហ្វេ្រសញូូ)