​ចាប់​ឡាន​ក្រុម​ជើង​ខ្លាំង​ដែល​នៅតែ​បន្ត​ដឹកឈើ​កែច្នៃក្នុងស្រុក​កែវ​សីមា

127
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ក្រុម​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​កែច្នៃ​ពាក់កណ្តាល​សម្រេច​ជា​រៀងរាល់ថ្ងៃ​ពុំមាន​សមត្ថកិច្ច​ណា​ចាប់​បានឡើយ​។​តែ​នៅ​ថ្ងៃ​តី​១២​ខែកញ្ញា​នេះ​ការចុះ​បង្ក្រាប​ដឹកនាំ​ដោយ​អភិបាលរង​ស្រុក​កែវ​សីមា​បាន​បំបែក​ការ​ចរាចរណ៍​ដឹកឈើ​របស់​ពួកគេ​ដោយ​ជោគជ័យ​។​

​ក្នុងនោះ​រថយន្ត​សាំង​យុង​៣​គ្រឿង​ត្រូវ​អាជ្ញាធ​ស្រុក​កែវ​សីមា​ឃាត់​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែមួយ​។​រថយន្ត​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ខេត្តមណ្ឌលគិរី​ជា​រៀងរាល់ថ្ងៃ​។​ការបង្ក្រាប​រថយន្ត​ដឹកឈើ​នេះ​កាលពី​រសៀល​ថ្ងៃទី​១២​កញ្ញា​ឆ្នាំ​២០១៩​ដឹកនាំ​ដោយ​លោក​ហឿន​សុខ​ណា​អភិបាលរង​នៃ​អភិបាលស្រុក​កែវ​សីមា​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា រថយន្ត​សាំ​យ៉ុង​ចំនួន ៣​គ្រឿង រួមមាន​៖ ទី​១, រថយន្ត​សាំ​យ៉ុង ពណ៌ បៃតងចាស់ មាន​ពាក់​ស្លាក​លេខ 2 R 6890 បើកបរ​ដោយ ឈ្មោះ យ យុទ្ធ ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំការ​តែ ឃុំ​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ មាន​ដឹក​គ្រោងទ្វារ សុ​ក្រំ ចំនួន ១៥ សន្លឹក និង​ទ្វារ សុ​ក្រំ​ចំនួន ៤ សន្លឹក​។​

​ទី​២, រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ 2 AN2901 បើកបរ​ដោយ​ឈ្មោះ កែវ រ៉ាវី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​បច្ចុប្បន្ន​មាន​ទីលំនៅ ភូមិ​ចំការ​តែ ឃុំ​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​ដឹក​នី​វ​ខ្វាវ​ចំនួន​២៤៧​សន្លឹក​ហ្នឹង​នៅ​ឈ្លីក​ចំនួន​១៥០​សន្លឹក​។​៣,​រថយន្ត​សាំ​យ៉ុង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​2B1923​បើកបរ​ដោយ​ឈ្មោះ​ឈន​ទីង​លិច​មាន​ទីលំនៅ​ភូមិ​កណ្ដាល​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។​ដឹក​នី​វ​ឈ្លីក​ចំនួន​២៧០​សន្លឹក​និង​ទ្វារ​សុ​ក្រំ​ចំនួន ២ សន្លឹក​។

​បច្ចុប្បន្ន​រថយន្ត​៣​គ្រឿង​និង​អ្នកបើកបរ​ចំនួន​សរុប​៣​នាក់​បាន​បញ្ជូនទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​ព័ត៌មាន​ចុងក្រោយ​ដែល​ទទួលបាន​នៅ​ព្រលប់​ថ្ងៃ​ដដែល​នេះ​រថ​យន្តកា​មេ​រី​ស្វិត​ពណ៌​ខ្មៅ​ដឹកឈើ​ប្រណិត​១​គ្រឿង​បាន​រង​នូវ​ការចាប់​លើផ្លូវ​ជាតិ​លេខ​៧៦​ក្នុងស្រុក​កែវ​សីមា​ដែរ ប៉ុន្តែ​ម្ចាស់​បាន​រត់​គេចខ្លួនបាត់​ស្រមោល​៕S/​

#