​ចាប់​អ្នកលេង​ល្បែងស៊ីសង​ជល់​មាន់​ឃាត់ខ្លួន​៣​នាក់​ដោះលែង​វិញ​

607
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៩​នៅ​ចំណុច​ទួល​ទំពូង​តូច​ស្ថិត​ក្នុងភូមិ​ទំពូង​ឃុំ​តាពូង​ស្រុក​ថ្មគោល​កម្លាំង​នគរបាល​បាន​ចុះបង្ក្រាប​អ្នកលេង​ល្បែងស៊ីសង​មាន់​ជល់​ឃាត់ខ្លួន​៣​នាក់​ហើយ​អប់រំ​រួច​ដោះលែង​ឱ្យទៅ​ផ្ទះ​វិញ​។​

​លោក​វរសេនីយ៍ឯក​ផង់​សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងបី​នាក់​មាន​១.​ឈ្មោះ​សន​គ្រុយ​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​២.​ឈ្មោះ​និល​ណៃ​ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ​រស់នៅ​ភូមិ​ទំពូង​ជើង ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល​។​៣.​ឈ្មោះ​រុន​ភា​រ័ត្ន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​។​

ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​សម្ភារៈ​តាង​រួមមាន​÷​ម៉ូតូ​ចំនួន​១៦​គ្រឿង​-​មាន់​ជល់​ចំនួន​១២​ក្បាល​-​ស៊ុមមាន់​ចំនួន​១០-​សង្វៀន​ជល់​មាន់​ចំនួន​២-​ជញ្ជីង​តូច​១.​ឆ្នាំង​១​និង​ចានជ័រ​១​។​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ករណីនេះ​ជំនាញ​បានធ្វើ​ការអប់រំ​និង​កិច្ចសន្យា​រួច​ឱ្យ​វិល​ត្រលប់​ទៅផ្ទះ​វិញ​ដោយ​មិន​បញ្ជូនទៅ​ស្នងការ​ឬ​តុលាការ​ទេ​៕S/