​ចិន​ដាក់តាំង​បង្ហាញ​ផលិតផល​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​

1054
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ពាណិជ្ជករ​ចិន​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ធំ​លើកដំបូង រយៈពេល​៣​ថ្ងៃ ផ្តើម​ពីថ្ងៃ​ទី​២១​ដល់​២៣​ខែមិថុនា ឆ្នាំ​២០១៨ នៅ​តំបន់​ពាណិជ្ជកម្ម​ឆឹង​ទូ ប៉ាយ​អ៊ី ដែល​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ជិត​ផ្សារ​បែក​ចាន​ចំងាយ​២៣​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​

​ដោយ​មើលឃើញ​ទីផ្សារ​កម្ពុ​ជាមាន​ភាពអំណោយ​ផល​ល្អ​នោះ អ្នករកស៊ី ប្រទេស​ចិន​ជាង​១០០​ក្រុមហ៊ុន​បាន​នាំយក​ផលិត​របស់ខ្លួន​ជាច្រើន​ប្រទេស​មក​ដាក់លក់​នៅក្នុង​ប្រទេស​កម្ពុជា​ដោយមាន​ចុះ​តម្លៃ​ពិសេស​។​

ផលិតផល​ចិន​ដែល​តាំង​បង្ហាញ​និង​ដាក់លក់​នៅក្នុង​ទីក្រុង​ពាណិជ្ជកម្ម​ឆឹង​ទូ​ប៉ា​យី កម្ពុជា​-​ចិន នេះ​រួមមាន​៖ គ្រឿង​សង្ហា​រឹមគ្រឿង​តុ​ប គ្រឿងសំណង់ គ្រឿងអគ្គិសនី បរិក្ខារ​បន្ទប់ទឹក ឧបករណ៍​បន្ទះក្តារ​ស​ម្រា​ប់​ធ្វើ​ផ្លាក​យីហោ គ្រឿងចក្រ ម្ហូបអាហារ និង​ស្រា​។​

​ក្រៅពី​មានការ​ចុះ​តម្លៃ​ក៏មាន ការចាប់​រង្វាន់​ផ្សងសំណាង​ដូចជា រង្វាន់​ម៉ូតូ និង​ការប្រគុំ​តន្ត្រី ផងដែរ​។​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ រៀបចំ​ដោយ ក្រុមហ៊ុន Bayi Furniture Group ។​​ក្នុងឱកាស​នោះដែរ​ទីក្រុង​ពាណិជ្ជកម្ម​ឆឹង​ទូ​ប៉ា​យី កម្ពុជា – ចិន ក៏មាន​ជា​រថយន្ត ដឹក​អ្នកដំណើរ​ចាប់ពី​ម៉ោង​១០​ព្រឹក រហូតដល់​ម៉ោង​៤​ល្ងាច ចាប់ពី​សណ្ឋាគារ​កាលី​ហ្វ​ញ៉ា​មុខ ព្រលានយន្តហោះ ដល់ទី​ក្រុង​ពាណិជ្ជកម្ម​ដោយ​មិន​គិតថ្លៃ​ផងដែរ ។​

​សូមជម្រាបថា​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ធ្វើឡើង​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​(​កម្ពុជា – ចិន​)​បាន​បង្កើតឡើង​នូវ​គោលនយោបាយ​មួយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ។ កម្ពុជា​បានចាត់ទុក​ប្រទេស​ចិន​ជា​មិត្ត​ភ​ក្ត​ដ៏​ល្អ ក្នុងការ​ជាមួយ​កម្ពុជា​ពេល​ក្រលំបាក ហើយ​កម្ពុជា ចង់​ឲ្យ​ចិន​កៀគរ​អ្នក​វិ​និ​យោ​ទុន និង​អ្នក​ទេសចរណ៍ ខ្លួន​ឲ្យ បាន​ច្រើន​មក​ធ្វើ​ការរកស៊ី​នៅ​កម្ពុជា​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​ពាណិជ្ជករ​ចិន​ដាក់តាំង​បង្ហាញ​ផលិតផល​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​

#