​ចិន​បង្កើត​មជ្ឈមណ្ឌល​សិល្បៈ​និង​ពិព័រណ៍​គំនូរ​នៅ​រាជធានី​ភ្នំពេញ​

1343
ចែករម្លែក

ដោយៈ​សុផល​/ភ្នំពេញ​៖​ក្រុមហ៊ុន​ហ្គ្រែ​ន ប្រ៊ី​ដរ​បស់​ចិន បាន​សម្ពោធ​បើក​មជ្ឈមណ្ឌល​សិល្បៈ​និង​ការតាំងពិព័រណ៍​សិល្បៈ​គំនូរ​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ដើម្បី​បង្ហាញ​ពី​សិល្បៈ​ក៏ដូចជា​ការផ្សារភ្ជាប់​នៃ​ការធ្វើ​ជំនួញ​នៃ​ប្រទេស​ទាំងពីរ​ពិសេស​ស្របតាម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​។​

ចិន​បង្កើត​មជ្ឈមណ្ឌល​សិល្បៈ​និង​ពិព័រណ៍​គំនូរ​នៅ​កោះ​ពេជ្រ​(​រូប សុផល​)

​ពិធី​សម្ពោធ​នេះ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​លោក​គីម​រិទ្ធី អភិបាលរង​ខេត្តកណ្តាល​និង​លោក​វ័ង អ៊ី វិ​ន អគ្គនាយករង​ក្រុមហ៊ុន​ហ្គ្រែ​ន ប្រ៊ី​ដ​ព្រមទាំង​ភ្ញៀវ​ជាតិ​អន្តរជាតិ​ជាច្រើន​ទៀត​។​

​នៅក្នុង​ពិធី​នោះ លោក​វ័ង អ៊ី វិ​ន មានប្រសាសន៍ថា​ការបើក​មជ្ឈមណ្ឌល​សិល្បៈ​និង​ការ​ពិព័រណ៍​នៃ​ដំណើការ​ផ្លូវ​សូត្រ​សិល្បៈ នេះ​មាន​រយៈពេល​៦០​ថ្ងៃ​ដោយមាន​រៀបចំ​ប្រមូលផ្តុំ​មូលនិធិ​សប្បុរសធម៌​ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កាក បាទ​ក្រហម​កម្ពុជា អង្គការ​សប្បុរសធម៌​និង ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។​​លោក​សង្ឃឹម​ថា​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ចូលរួម​នៅក្នុង​ពិធី​ពិព័រណ៍​នេះ​នឹង​ស្ម័គ្រចិត្ត​បរិច្ចាគ​ថវិកា​ដើម្បី​ចូលរួម​ក្នុង​សកម្ម​ភាព​ទំនួល​ខុសត្រូវ​នៅក្នុង​សង្គម​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដូច​ការលើកឡើង​រប​ស់​ប្រធានាធិបតី ស៊ីជី​ង​ភីង​ថា​ស្មា​តី​ផ្លូវ​សូត្រ​គឺជ​កិច្ចសហប្រតិបត្តិការ​ដោយ​សន្តិភាព​ការបើកចំហ ការ​អន់ឱន​និង​ការរៀនសូត្រ​និង​ផលប្រយោជន៍​ទៅវិញទៅមក​។​

​លោក​បាន​បន្តថា​ពិព័រណ៍​នេះ​ក៏មាន​ការផ្លាស់ប្តូរ​នៃ​វប្បធម៌​តៃវ៉ាន់ វប្បធម៌​អរូបី​សេដ្ឋកិច្ច តាមរយៈ​ការសំដែង​សិល្បៈ​និង​ការយល់ដឹង​និង​យោគយល់​គ្នា​និង​ការគោរព​គ្នា​ទៅវិញទៅមក​ហើយ​តាមរយៈ​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​ចិន​នេះ​ទៅ​ថ្ងៃ​អនាគត​នឹង​កាន់​តែមាន​ភាពភ្លឺស្វាង​។​

​ចំណែក​លោក​អភិបាលរង​ខេត្តកណ្តាល​មានប្រសាសន៍ថា​«​ថ្ងៃនេះ​ខ្ញុំ​ស ប្បាយ​ចិត្ត​ដែល​ក្រុមហ៊ុន​ហ្គ្រែ​ន​ប្រ៊ី​ដ​បាន​បង្កើត​មជ្ឈមណ្ឌល​សិល្បៈ​មួយ​នៅ​ភ្នំពេញ​ដើម្បី​បង្ហាញ​នូវ​សិល្បៈ​ប្រទេស​យើង​ទាំងពីរ​និង​ផ្សារភ្ជាប់​នៃ​ជំនួញ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​»​។​លោក​បាន​បន្តថា​ចំពោះ​គម្រោង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​នេះ​កម្ពុជា​តែងតែ​គាំទ្រ​ព្រោះថា​វា​ជា​យន្តការ​នៃ​ការធ្វើសមាហរណកម្ម​នៅលើ​ពិភពលោក​ផ្ទាល់​ដោយ​គ្មាន​របាំង​។​

​លោក​អភិបាលរង​ខេត្ត​សង្ឃឹមថា​ការបង្កើត​មជ្ឈមណ្ឌល​សិល្បៈ​នេះ​នឹង​ជំរុញ​ការអនុវត្ត​យន្តការ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​កាន់តែ​ជោគជ័យ​ថែមទៀត​ក៏ដូចជា​ជួយ​បង្កើន​កិ​ច្ចស ហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​និង​រឹងមាំ​ថែមទៀត​៕