​ចិន​មួយក្រុម​ប្រយុទ្ធ​គ្នា​ទាំងយប់​នៅមុខ​អគារ​មួយ​បណ្តាលឱ្យ មានអ្នករងរបួស​

503
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ចិន​មួយក្រុម​បាន​ព្រួត​វាយ​ទៅ​លើចិន​ដូចគ្នា​ពីរ​នាក់​ទៀត​នឹង​ដំបង​ដែក​រលាស់និង ​ដំបងឆក់​បណ្តាលឱ្យ​រង​របួស​បែកក្បាល​ធ្ងន់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​២១៤​ខាងកើត​អតីត​ក្លិប​កម្សាន្ត​លុច​សារី​ប្រមាណ​ជា​១០០​ម៉ែត្រ​ ក្នុង​សង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ​ កាល​ពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​២០​ខែ​កក្កដា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់​រួម​នឹង​ជនរងគ្រោះ​ផងដែរ​បាននាំគ្នា​ដើរចេញ​ពី​ពី​អគារ​នៅ​ចំណុចកើតហេតុ​បាននាំគ្នា​ចេញមកក្រៅ​អគារ​ស្រាប់តែ​មិនដឹង​ជាមាន​រឿង​អ្វី​នោះទេ​។

​ស្រាប់តែ​ជនជាតិ​ចិន​មួយក្រុម​ក្នុងចំណោម​ជនរងគ្រោះ​បាននាំគ្នា​ព្រួត​វាយ​ជនរងគ្រោះ​ពីរ​នាក់​និង​ដំបង​ដែក​រលាស់​និង​ដំបងឆក់​និង​ឆក់​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​ជនជាតិ​ចិន​ម្នាក់​រងរបួស​បែកក្បាល​សន្លប់​ស្តូកស្តឹង​​នៅ​ចំណុច​មុខ​អគារ ​ចំណែក​ម្នាក់ទៀត​ត្រូវបាន​ជន​ជាតិចិន​មួយក្រុម​នោះ​អូស​យកទៅ​ខាងក្នុង​បាត់​។

​ក្រោយ​កើត​គេ​ឃើញ​រថយន្ត​សង្គ្រោះបន្ទាន់​គ្លី​នី​ក​ហុង​ហាក់​ដឹក​ជនរងគ្រោះ​ម្នា​ក់​យកទៅ​សង្គ្រោះ​ភ្លាម​៕S/​Ha