​ចិន​ម្នាក់​បើករថយន្ត​បុក​របាំង​ថ្ម​រង​ការខូចខាត​យ៉ាងដំណំ​នៅ​ខណ្ឌទួលគោក​

670
ចែករម្លែក

​ភ្នំពេញៈ​ជនជាតិ​ចិន​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ជាច្រើន​អ្នក​ទៀត​បាន​បើករថយន្ត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​មួយ​កង់​រង​ការខូចខាត​យ៉ាងដំណំ​។ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​LG តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត​ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ ច័ន្ទ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ ។

​ចិន​ម្នាក់​បើករថយន្ត​បុក​របាំង​ថ្ម​រង​ការខូចខាត​យ៉ាងដំណំ​នៅ​ខណ្ឌទួលគោក​


​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​និង​មាន​មិត្តភក្តិ​ប្រុស​ស្រី​៣​ទៅ​៤​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​បើករថយន្ត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AV 6221 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​

ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​រង​ការខូចខាត​អស់​ចំនួន​១​កង់​ចំណែក​រថយន្ត​បែក​កង់​ខាងមុខ​ផ្នែក​ខាងឆ្វេង​ទៅមុខ​លែងរួច​តែ​មិនមាន​មនុស្ស​រងរបួស​នោះទេ​។

​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បានគេច​ខ្លួន​អស់​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​មក​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំ​ពេ​ញើ​ម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់​៕S/​