​ចិន​ម្នាក់​បើករថយន្ត​បុក​ក្បាល​ថ្ម​ចែកផ្លូវ​បាក់​អស់​២​កង់​បណ្តាលឱ្យ​ក្រឡាប់​

566
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​រួម​ដំណើរ​និង​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​បើករថយន្ត​លឿន​ដូច​ហោះ​បាន​ជ្រុល​ទៅបុក​ក្បាល​នាគ​ចែកផ្លូវ​បណ្តាលឱ្យ​បាក់​អស់​២​កង់​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​កាល​ពី​វេលា​ម៉ោង​៣​ទាបភ្លឺ​ថ្ងៃ​សៅ​រ៏ ទី​៣ ខែវិច្ឆិការ​ឆ្នាំ​២០១៨ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​រួម​ដំណើរ​និង​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP-7417​ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ បាក់​អស់​ចំនួន​២​កង់ រថយន្ត​បង្ក​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ របួស​តៃកុង​រថយន្ត​រលាត់​ដៃ​បន្តិច​ប​ន្ទួ​ច​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​និង​បាន​ឃាត់ខ្លួន ម្ចាស់​រថយន្ត​បង្ក​រួច​បានប្រគល់​ជូនទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​រួច​ធ្ងើ​ការវាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕S/​