​ចិន​ម្នាក់​បើករថយន្ត​បុក​របាំង​ថ្ម​ចែកផ្លូវ​រង​ការ​ខូច​អស់​៣​ផ្ទាំង​

394
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​បុក​ឃឿន​ចែកផ្លូវ​បណ្តាលឱ្យ​ខូចខាត​អស់​ចំនួន​៣​ផ្ទាំង​តែ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ​។​ហេតុការណ៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ភូមិ​ក្បាលដំរី​២​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់ ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨​។

​រថយន្ត​បង្ក​ម៉ាក កាមរី​បា​ឡែ​ន​ពណ៌ ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP- 2901 បើកបរ​ដោយ ជនជាតិ​ចិន​ចំនួន​៤​នាក់ ក្នុងស្ថានភាព​ស្រវឹង បើកបរ ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ក្រោយពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់អោយ​ជំនាញ​ចរាចរណ៍​នៃ ការិយាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម​ដើម្បី វាស់វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​ថ្ងៃក្រោយ​៕S/​