​ចិន​ម្នាក់​បើករថយន្ត​ទំនើប​បុក​របាំង​ថ្ម​ចែកផ្លូវ​អស់​៤​ផ្ទាំង​និង​បន្ត​បុក​រះ​ទៀត​

457
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនជាតិ​ចិន​ម្នាក់​រួម​ដំណើរ​ស្រី​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ស្ព័​រ​ស៊េរី​ទំនើប​ម៉ាក​Eerrar1​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ3333​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​អស់​៤​ផ្ទាំង​។​រថយន្ត​ដាច់​កង់​ឆ្វេង​រួច​រេ​ចង្កូត​ទៅបុក​តុល​ក់សាច់​អាំង​បន្ត​បុក​ដើមឈើ​ទៅមុខ​លែង​។​

​ហេតុការណ៍​បានកើត​ឡើង​ចំណុច​មុខ​ហាង​សាច់​អាំង​ជីន​ជុន​ខាងជើង​ស្តុ​ប​បូកគោ​ប្រហែល​១០០​ម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​បឹង​កែង​កង​១​ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​៣​ទាបភ្លឺ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​