​ចិន​ម្នាក់​បើករថយន្ត​ទំនើប​បុក​រថយន្ត​មួយគ្រឿង​ទៀត​ពីក្រោយ​

602
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប ស្លាក​លេខ​2Q – 2222 បើក​បុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ពីក្រោយ​ពេញទំហឹង​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បាន​ក់ត​ឡើង​នៅ​ចំណុច​ស្តុ​បស​ន្ឋ​រ​មុខ​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​៩​នឹង​២០​នាទី​យប់ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ហាយ​លែ​ន​ឌ័​រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB – 3022 បើក​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ពី​លិចទៅ​កើត ។​ខណៈ​កំពុង​ឈប់​ស្រាប់តែ​រថយន្ត​ហាយ​លែ​ន​ឌ័​រ ពាក់​ស្លាក​លេខ 2Q – 2222 បើក​ដោយ​បុរស​ជនជាតិ​ចិន​មក​បុក​ពីក្រោយ​ពេញទំហឹង រង​ការ​ខូច​ខ​ត​យ៉ាងដំណំ តែ​សំណាង​គ្មាន​អ្នករងរបួស ។​

​ក្រោយ​កើតហេតុ​ភាគី​ទាំងសងខាង​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ខាង​ជនជាតិ​ចិន ដោះស្រាយ​សង​សំណង​ខូចខាត​ទៅ​រថយន្ត​ម្ខាង​ទៀត បញ្ចប់រឿង​កន្លែងកើតហេតុ ៕S​