​ចិន​៤​នាក់​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​តំបន់​ឩ​ទ្យា​ន​ជាតិ​រាម​

334
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ជនជាតិ​ចិន​ចំនួន​៤​នាក់​បាន​ស្លាប់​និង​របួសធ្ងន់​ស្រាល​ដោយសារ​ក្រឡាប់​រថយន្ត​នៅ​តំបន់​ឩ​ទ្យា​ន​ជាតិ​រាម​។​ករណីនេះ​បានកើត​ឡើង​នៅ លើ ផ្លូវ ក្នុង​តំបន់​ឩ​ទ្យា​ជាតិ​រាម​ទៅ​ក្រុមហ៊ុន យិះ ជៀ​ត្រង់ ចំណុចកណ្តាល ព្រៃ​ស្ងាត់​ស្ថិតនៅ​ក្នុងភូមិ​ស្មាច់​ដែង​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ ២០១៩ ។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា មាន​រថយន្ត​Lexus RX300 មួយគ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន មាន​គ្នីគ្នា​៤​នាក់​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​ត្រង់ចំណុច​ខាងលើ​បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​៣​នាក់​ទៀត​របួសធ្ងន់​ស្រាល បាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ នៅ​ភ្នំពេញ ។​

​ប្រភព​ដដែល​បា​ម​បន្ត​រថា​ករណីនេះ​សង្ស័យ​ស្រវឹងស្រា​ច្រើនជាង​កត្តា​ផ្សេងៗ​។​សាកសព​បាន​ដឹកបញ្ជូន​យកមក​តំកល់ទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ប្រគល់ជូន​ស្ថានទូត​ចាត់ចែង​បន្ត​៕S/​