​ចុះបង្ក្រាប​កាប់​កម្ទេចចោល​ឧបករណ៍​ល្មើស​នេសាទ​នៅ​ស្រុក​កំពង់សៀម

457

(​កំពង់ចាម​)៖​កម្លាំងចម្រុះ​ខេត្តកំពង់ចាម​បាន​ចុះបង្ក្រាប​និង​កាប់​កម្ទេចចោល​ឧបករណ៍​ល្មើស​នេសាទ​ជាច្រើន​នៅ​ចំណុច​វាល​ទន្លេ និង​វាល​កន្ទេល​ឃុំ​គៀន​ជ្រៃ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​កាលពីរ​សៀ​ល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧​។​

​មន្ត្រី​ជា​កម្លាំង​បង្ក្រាបបាន​ឱ្យដឹងថា​ឧប្បករណ៍​ល្មើស​នេសាទ​ជាច្រើន​រួមមាន​លូ​ស្បៃ​មុង​ចំនួន​៣៨​មាត់​របាំង​ប្រវែង​៤៥៦​ម៉ែត្រ​បង្គោល​ចម្រុះ​ចំនួន​៦១២​ដើម​ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ចាម​បង្ក្រាប​និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​១១៤​គីឡូក្រាម​និង​សម្ភារៈ​វត្ថុតាង​ត្រូវបាន​កម្ទេចចោល​នៅនឹងកន្លែង ។​

ប្រតិបត្តិ​ការបង្ក្រាប​ក្រោយ​ទទួលបាន​ព័ត៌មាន​ថា​បទល្មើស​នេសាទ​ខុសច្បាប់ នៅវេលា​ម៉ោង​៩​ព្រឹក​។ ក្រោម​បញ្ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឯម​កុសល​បាន​ចាត់​បញ្ជា​លោក​អធិការនគរបាល​ស្រុក​កំពង់សៀម​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ចាម​ដឹកនាំ​ដោយ​លោក​ឯម​គឹម​សួរ​អភិបាលរង​ស្រុក​កំពង់សៀម​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​វាល​ទន្លេ និង​វាល​កន្ទេល ឃុំ​គៀន​ជ្រៃ​៕S/​ដោយ​៖​ភោគ​សម្បត្តិ​

​ចុះបង្ក្រាប​កាប់​កម្ទេចចោល​ឧបករណ៍​ល្មើស​នេសាទ​នៅ​ស្រុក​កំពង់សៀម (រូប៖វ៉េបសាយ)