​ចុះបង្ក្រាប​ក្មេង​ទំនើង​សិស្សសាលា​បង្ហោះ​ម៉ូតូ​បាន​១៧​នាក់មក​ធ្វើ​កិច្ចសន្យា​អប់រំ​

72
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ក្មេង​ទំនើង​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សិស្សសាលា​រៀន​ដែល​ប្រើប្រាស់​ម៉ូតូ​១១​គ្រឿង​បាន​ផ្តុំគ្នា​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​បង្អួត​គ្នា​នគរបាល​ក្រុង​សិរីសោភ័ណ​ព័ទ្ធ​ស្ទាក់​ចាប់បាន​១៧​នាក់​តាមផ្លូវ​សាធារណៈ​។​នៅ​ចំណុច​ផ្លូវ​៧​មករា​ស្ថិត​ក្នុងភូមិ​ដី​ឡូដ៍​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០​។

​លោក​វរសេនីយ៍ឯក​ស៊ី​ឌី​អធិការ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឲ្យ​ដឹងថា​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​ចុះបង្ក្រាប​ក្រុម​ក្មេង​ទំនើង​ស្លៀកពាក់​ជា​សិស្សសាលា​ចេញពី​រៀន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​។​ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​។​បង្កចលាចល​អស្ថេរភាព​នៅតាម​ដងផ្លូវ​សាធារណៈ​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​។​ពិសេស​គឺ​ទប់ស្កាត់​ការបង្ក​គ្រោះថ្នាក់​ចរាចរ​ទើប​លោក​ដឹកនាំ​បង្ក្រាប​។​

​ក្មេង​ទំនើង​តែងតែ​បង្ហោះ​ម៉ូតូ​តាម​ទី​សា​ធាណៈ​ក្នុងនោះ​សិស្ស​ជា​ក្មេង​ទំនើង​មកពី​វិទ្យាល័យ​សិរីសោភ័ណ​៣​នាក់​អនុវិទ្យាល័យ​ទឹកថ្លា​៥​នាក់​វិទ្យាល័យ​មង្គល​បូរី​២​នាក់​វិទ្យាល័យ​បត់​ត្រង់​៤​នាក់​វិទ្យាល័យ​អូរ​អំបិល​ម្នាក់​និង​សិស្ស​ឈប់រៀន ២​នាក់​ចាប់ពី​ថ្នាក់​ទី​១០ ទី​៩ ទី​៨ និង​ទី​៧​។​

​កម្លាំង​នគរបាល​ក្រុង​បាន​អប់រំ​និង​ធ្វើ​កិច្ចសន្យា​រួច​កោះហៅ​ឪពុកម្តាយ​ឬ​អាណាព្យាបាល​មក​ធ្វើការ​ធានា​យកទៅ​អប់រំ​បន្ត​។​តែបើ​មិន​រាងចាល​នគរបាល​និង​អនុវត្តតាម​វិធានកា​រដ្ឋបាល​និង​វិធានការ​ច្បាប់​ស្តី​ក្មេង​ទំនើង ៕S/

រូបថត ៖ នគរបាល​ក្រុង​សិរីសោភ័ណ​ចុះបង្ក្រាប​ក្មេង​ទំនើង​សិស្សសាលា​បង្ហោះ​ម៉ូតូ​បាន​១៧​នាក់ (​រូប​៖ ប​.​ជ័យ )​