​ចុះបង្ក្រាប​បទល្មើស​នេសាទ​រឹបអូស​ឧបករណ៍​ខុសច្បាប់​មួយចំនួនធំ​

247
ចែករម្លែក

ដោយ​:​អង្គ​តូច​/​សៀមរាបៈ​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​ក្នុង​ដូ​វ​បិទ​នេសាទ​រឹបអូស​ឧបករណ៍​ល្មើសច្បាប់​មួយចំនួនធំ​។​នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​លោក​វរសេនីយ៍ទោ​មេ​ង​សំណាង​បានឱ្យដឹងថា​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩​នៅ​ចំណុច​អូរ​ប្រតប់​ឃុំ​កែវ​ពណ៌​ស្រុក​ពួក​ខេត្តសៀមរាប​។

​ក្នុងការ​ចុះបង្ក្រាប​នេះ​កម្លាំងចម្រុះ​បាន​ប្រើប្រាស់​កាណូត​៤​គ្រឿង​ជា​មធ្យោបាយ​។​លោក​បន្តថា​ក្នុងការ​ចុះបង្ក្រាប​នេះ​ក្រុមការងារ​បាន​រឹបអូស​ឧបករណ៍​ខុសច្បាប់​រួមមាន​÷​បរ​២៥​ឡុ​កសាច់​រ៉ាវ​ប្រមាណ​៣២០០​ម៉ែត្រ​ចំរឹង​ប្រមាណ​១.៥២០​ដើម​។​ក្នុងនោះ​ក៏បាន​លែង​កូន​ត្រី​ប្រមាណ​៥៥​គីឡូក្រាម​ចូល​ទឹកធម្មជាតិ​វិញ​ផងដែរ​។​

ក្នុងការ​ចុះបង្ក្រាប​បទ​ល្មើស​នេះ​សមត្ថកិច្ច​ជំនាញ​ក៏បាន​អំពាវនាវ​សូមកុំ​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​និង​កុំ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​។​ជាមួយគ្នា​នោះដែរ​ក៏មាន​ការអះអាង​ថា​បទ​ល្មើស​នេសាទ​បាន​កំពុង​កើតមាន​ពេញបន្ទុក​ក្នុង​ដែន​បឹង​ទន្លេសាប​នៃ​ភូមិ​សា​ស្ត្រេ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​,​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​,​ក៏ដូចជា​ឃុំ​មាត់​ខ្លា នៃ​ស្រុក​ជីក្រែង ។​

​ប្រព​ភ​អះអាង​ទៀតថា​តំបន់​ខាងលើនេះ​មិនសូវ​មានការ​ង្ក្រា​ប​ទេ​ព្រោះ​អ្នកនេសាទ​ខ្លះ​បាន​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ជំនាញ​ដែល​ប្រចាំការ​ទីនោះ រួច​អស់ហើយ​៕S/​

#