​ចុះបញ្ជី​ដីធ្លី​ក្នុង​ក្រុង​ចំណេញ​ទាំង​ឯកជន​ចំណេញ​ទាំង​រដ្ឋ​

224
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​ភូមិ​ព្រះ​ពន្លា​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ទទួលបាន​ការកំណត់​វិ​និ​ច្ច័​យ​សម្រាប់​វាស់វែង​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែល​នឹង​នាំឱ្យ​ចុះបញ្ជី​ដីធ្លី​ក្នុង​ក្រុង​ចំណេញ​ទាំង​ឯកជន​ចំណេញ​ទាំង​រដ្ឋ ។

​លោក​អាង ណា​រិ​ទ្ធ ប្រធាន​មន្ទី​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ ក្នុង​ពិធី​កំណត់​វិ​និ​ច្ច័​យ​កាលពី​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៩​បានឱ្យដឹងថា​៖​កន្លងមក​នៅក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​ការងារ​នេះ​ឧបត្ថម្ភ គាំទ្រ​ថវិកា​ដោយ​ប្រទេស​ជា​មិត្ត អង្គការ​ដៃគូ​អភិវឌ្ឍន៍​និង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ក្នុងនោះ​បានចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​បាន​ចំនួន​១៥៤.៦៤៣​ប័ណ្ណ​។​បាន​បង្កើត​ក្រុមការងារ​ចុះបញ្ជី​ចាស់​និង​ថ្មី​នេះ​សរុប​៧​ក្រុម​។​

​ដោយឡែក​សម្រាប់​ក្បាលដី​នៅ​ភូមិ​ព្រះ​ពន្លា​សង្កាត់​ព្រះ​ពន្លា​បាន​អនុវត្ត​ត​ពេលនេះ​ដែល​ប៉ាន់​ស្មានថា​នឹងមាន​ច្រើន​ពាន់​ក្បាលដី​។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​សហការគ្នារ​បានល្អ​ក្នុងការ​សម្រួល​ព​ន្លឿ​ន​ដល់​ការងារ​ចុះបញ្ជី​ដី​បាន​ជោគជ័យ​។​

​លោក​លី​សារី​បាន​និយាយ​បន្តថា​ដោយ​អនុវត្តតាម​គោ​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ការងារ​ចុះបញ្ជី​ដី​ធ្លូ​នេះ​នៅ​ទូទាំងប្រទេស​។​ដើម្បី​ចំណេញ​ដល់​ពលរដ្ឋ​មាន​កាត់បន្ថយ​បញ្ហា​ទំនាស់​ដីធ្លី​និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​ជាពិសេស​ជីវភាព​គ្រួសារ​។​និង​ចំណេញ​ដល់​រដ្ឋ​លើ​ការ​គ្រប់​គ្រង់​ដីធ្លី​ការបង់ពន្ធ​អចលនៈវត្ថុ ពន្ធ​ប្រថាប់ត្រា ៕S/

      រូបថត ៖​លោក លី សារី  លោក​អាង ណា​រិ​ទ្ធ​ចុះបញ្ជី​ដីធ្លី​ក្នុង​ក្រុង ចំណេញ​ទាំង​ឯកជន ចំណេញ​ទាំង​រដ្ឋ​(​រូប ៖ ប​,​ជ៍យ ។​