​ចុះសួរសុខទុក្ខ​ពលរដ្ឋ​៩៦​គ្រួសារ​ផ្ទះ​លិច​ទឹក​ទាំងស្រុង​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

838
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ចំនួន​៩៦​គ្រួសារ​ដែល​ទឹក​ជន់​លិច​ផ្ទះ​ទាំងស្រុង​រស់នៅ​តាម​មាត់​ទន្លេ​ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ និង​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨

ត្រូវបាន​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដែលមាន លោក ជា ពិសី ជា​ប្រធាន និង​ជា​អភិបាលខណ្ឌ បាន​ដឹកនាំ សហការី ធ្វើដំណើរ​ដោយ​ជិះទូក ដើម្បី​ចុះ​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា មក​ឧបត្ថម្ភ​។​

​លោក ជា ពិសី បាន​ឲ្យ​ដឹងថា លោក និង​ក្រុមការងារ​បា​ម​ចុះ​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា មក​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការលិចលង់​ផ្ទះសំបែង ចំនួន ៩៦ គ្រួសារ កំពុង​ជួប​ការលំបាក​ដោយសារ​ជំនន់​ទឹក​ទន្លេសាប នៅតាម​បណ្ដោយ​ដង​ទន្លេ ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ និង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ៕S/​

​ចុះសួរសុខទុក្ខ​ពលរដ្ឋ​៩៦​គ្រួសារ​ផ្ទះ​លិច​ទឹក​ទាំងស្រុង​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​