​ចុះ​ចែក​សៀវភៅ​ស្នាក់នៅ​ជូន​ពលរដ្ឋ​ចំនួន​៤០​គ្រួសារ​

628
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៨​ម​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ​សហ​ការណ៍​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​បាន​ចុះ​ចែក​សៀវភៅ​ស្នាក់នៅ​(​ក​២)​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត ។​

ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា​ខណ្ឌ សែន​សុខ រាជធានី​ី​ភ្នំពេញ ដែលមាន​ចំនួន ៤០ គ្រួសារ មនុស្ស​ស​រុ​ុ​ប ១៨៣ នាក់ ប្រុស ៩៨ នាក់ អាយុ ១៨ ឆ្នាំ​ឡើង មាន ១៤១ នាក់ ប្រុ​ុ​ស ៧៣ នាក់ ។​

​ការចុះ​ចែក​សៀ​ភៅ​ស្នាក់នៅ (​ក​២) ជូន​ប្រជាពលរដ្ឋ​នេះ​ធ្វើឡើង​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ក្នុង​មានការ​ចូលរួម​ពី​លោក សារឹម វុទ្ធី អធិការរង​នគរបាល​ខណ្ឌ​សែន​សុខ​តំណាង​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​ខណ្ឌ លោក​នាយរង​ប៉ុស្តិ៍​ទឹកថ្លា​ទទួលបន្ទុក​ស្ថិតិ និង​មន្ត្រីក្រោមឱវាទ​ផងដែ​។​

​លោក សារឹម វុទ្ធី អធិការរង​ខណ្ឌ​បាន​បញ្ជាក់ថា សៀវភៅ​ស្នាក់នៅ​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​បងប្អូន​យកទៅ​ប្រើប្រាស់​ក្នុងការ​បញ្ជា​ក់លើ លិខិតស្នាម​ផ្សេងៗ តាម​តម្រូវការ​។ ដូច្នេះ​សូម​បងប្អូន​ត្រូវ​រក្សា​វា​ឱ្យ​បានល្អ​កុំឱ្យ​បាត់បង់​ឫ​រហែក​ជាដើម​។​

​លោក​ក៏បាន​ផ្តាំផ្ញើ​បើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់មាន​សៀវភៅ​ស្នាក់​នៅទេ​សូម​យក​ឯកសារ​ពាក់ព័ន្ធ​ទៅ​ជួប​និង​នគរបាល​មណ្ឌល​ដែល​នៅផ្ទះ​របស់​បងប្អូន​ព្រោះថា​ការធ្វើ​សៀវភៅ​ស្នាក់នៅ​នេះ​មិន​តម្រូវឱ្យ​បង់ប្រាក់​នោះទេ​៕S/​