​ចុះ​ឆែកឆេរ​បិទ​ស្តង់​និង​ឃ្លាំង​៩​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត

821
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កាលពី​ថ្ងៃទី​២​វិច្ឆិកា​ឆ្នាំ​២០១៨​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​ខេត្តបន្ទាយមានជ័យ​រួម​នឹង​មន្ត្រី​គយ​និង​រដ្ឋាករ​កម្លាំង​អាវុធហត្ថ​ព្រមទាំង​មន្ត្រី​អាជ្ញាធរ​ភូមិ​សង្កាត់​។​សមត្ថកិច្ច​ចម្រុះ​នេះ​បាន​ចុះ​ឆែកឆេរ​ហើយ​បិទ​បណ្តោះអាសន្ន​ស្តង់​និង​ឃ្លាំង​យ៉ាងតិច​៩​កន្លែង​នៅ​ទីតាំង​ខុសៗ​គ្នា​នៅ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ទាក់ទិន​ទំនិញ​ចម្រុះ​អត់​ពន្ធគយ​តម្លៃ​រាប់ម៉ឺន​សែន​ដុល្លារ​។​

​លោក​ប្រធាន​អនុប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​បានធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃ្លាំង​និង​ស្តង់​ដែល​ស្តុក លក់​ចែកចាយ​ចំនួន​៩​កន្លែង​ដែល​លួចលាក់​ដាក់​ទំនិញ​ចម្រុះ​គេចពន្ធ​នៅ​ក្រុង​ប៉ោយប៉ែត រួមមាន​ទី​១-​ឃ្លាំងទំនិញ​ចែ​អៀង​ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​ប៉ោយប៉ែត ២-​អាជីវ​កម្មដ្ឋាន​យីហោ លី​ម៉ី លក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ស្ថិត​ភូមិ​ក្បាលស្ពាន​១ សង្កាត់ /​ក្រុង​ប៉ោយប៉ែត​។​

-​អាជីវ​កម្មដ្ឋាន​ឫ​ឃ្លាំង​កេះ​ម៉ូតូ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥(​ជាប់​ធនាគា​កា​ណា​ឌី​យា ក​.​អ​)​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​\​ក្រុង​ប៉ោយប៉ែត​។​៤-​អាជីវ​កម្មដ្ឋាន​ឫ​ឃ្លាំង​កេះ​ម៉ូតូ ស្ថិ​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​/​ក្រុង ប៉ោយប៉ែត ៥-​អាជីវ​កម្មដ្ឋាន​ឫ​ឃ្លាំង​កេះ​ម៉ូតូ ស្ថិ​នៅ​ភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​/​ក្រុង ប៉ោយប៉ែត ៦-​អាជីវ​កម្មដ្ឋាន​យីហោ វុ​យ​សេង​លក់​ទូរស័ព្ទដៃ ស្ថិតនៅ​ផ្ទះ​លេខ​១៨​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ សង្កាត់​/​ក្រុង​ប៉ោយប៉ែត។

៧-​អាជីវ​កម្មដ្ឋាន​ឫ​ឃ្លាំង​លក់​គ្រឿង​សង្ហា​រឹម​(​ហ្គូ​ដ​ឡាក់​)​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ៨-​ឃ្លាំង​លក់ទំនិញ​លោក​ណូយ​ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​/​ក្រុង ប៉ោយប៉ែត ៩-​ឃ្លាំង​លក់​គ្រឿង​សង្ហា​រឹម​យីហោ​តាំង ថា​នេ​ត លក់​តុ​កុំ​ព្យួរ​ទ័​រ ទូរ​ដាក់​សំលៀង​សំលៀកបំពាក់ កៅ​ការិយាល័យ សា​ឡុង គ្រែ ពូក ស្ថិ​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​/​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​បាន​បញ្ជាក់ថា​៖​ក្រោយ​ពេលដែល​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​រុករក​ឃើញ​មាន​ទំនិញ​មួយចំនួន​មាន​ពន្ធ​និង​មួយចំនួនទៀត​គ្មាន​ឯកសារ​ពន្ធ​ត្រូវបាន​ប្រមូល​និង​ធ្វើឯកសារ​ដើម្បីអោយ​ម្ចាស់​ឃ្លាំង​និង​ស្តង់​ចូល​បង់ពន្ធ​តាមច្បាប់​។​លោក​បាន​សំណូមពរ​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​ខេត្ត​និង​ការិយាល័យ​តាម​ព្រំដែន​បន្ត​បង្កើត​ការត្រួតពិនិត្យ ឆែក​ឆែរ បង្ក្រាប រឹបអូស​រាល់​ទំនិញ​រត់គេច​ពន្ធ ហើយ​ត្រូវ​បង់​ពន្ធគយ និង​ផាកពិន័យ​ប្រមូល​ថវិកា​ជូន​រដ្ឋ​៕S/

រូបថត : ចុះ​ឆែកឆេរ​និង​បិទ​ស្តង់​និង​ឃ្លាំង​៩​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ទាក់ទង​ទំនិញ​អត់​ពន្ធគយ​សន្ធឹកសន្ធាប់​(​រូប​:​ភ្នំ​ស្វាយ​)​