​ចុះ​ឆែកឆេរ​ផ្ទះមួយ​កន្លែង​នៅ​ខណ្ឌមានជ័យ​រកឃើញ​ថ្នាំញៀន​១១​កញ្ចប់​ធំ

604
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ព្រលប់​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងទំពន់​ទី​១​បាន​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ចុះ​ឆែកឆេរ​លំនៅស្ថាន​មួយកន្លែង​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​។

ក្នុងនោះ​សមត្ថកិច្ច​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ១១​កញ្ចប់​ថង់​ធំ ស្ថិតនៅ​ផ្ទះ​ជួ​លេខ​១៣ ផ្លូវ​លេខ​៣​បេ​តេ ភូមិ ចំរើន​ផល សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ​។​

​ការចុះ​ឆែកឆេរ​លំនៅស្ថាន​ខាងលើ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី លីន ឡេង ឋានៈ នាយករង​មន្ទីរ និង​ដោយបាន​ការអនុញ្ញាត​ពី​លោក​អ៊ុ​សុភ​ក្កិ​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ​លំនៅស្ថាន​មួយកន្លែង​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ផ្ទះ​ជួ​លេខ​១៣ ផ្លូវ​លេខ​៣​បេ​តេ ភូមិ ចំរើន​ផល សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ដោយបាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ណៃ ផា​រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។

​ក្នុងការ​ត្រួតពិនិត្យ​កម្លាំង​ប្រតិបត្តិការ​ចម្រុះ​បាន​ចាប់យក​វត្ថុតាង​រួមមាន​៖​ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ១១​កញ្ចប់​ថង់​ធំ , សំបក​ថង់​ប្លា​ស្ទិ​ច​តូចៗ​មួយចំនួន និង ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ចំនួន ១ គ្រឿង ។ ចំពោះ​ជនសង្ស័យ និង វត្ថុតាង បានប្រគល់​ឲ្យ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕S/

​ចុះ​ឆែកឆេរ​ផ្ទះមួយ​កន្លែង​នៅ​ខណ្ឌមានជ័យ​រកឃើញ​ថ្នាំញៀន​១១​កញ្ចប់​ធំ