​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​នៅក្នុង​ទិស​ទី​១​ប្រាសាទព្រះវិហារ​

1180
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា រាជធានី​ភ្នំពេញ​តំណាង​លោក​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​បាន​លើកឡើងថា​”​សន្តិភាព ពិត​ជាមាន​សារសំខាន់​ណាស់ សម្រាប់​ជាតិ​សាសន៍​យើង​”​។

​ការលើកឡើង​នេះ នៅក្នុង​ឱកាស​ដែល​លោក​​ដឹកនាំ​គណប្រតិភូ​សាលា​រាជធានី​ភ្នំពេញ អញ្ជើញ​ចុះ​ជួប​សំណេះ សំ​ណា​ល សាកសួរ​សុខទុក្ខ និង​នាំយក​នូវ​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិ​ត្ត​ព្រិ​ទ្ធ​បណ្ឌិត មក​ចែកជូន​ដល់​កងកម្លាំងប្រដាប់អាវុធ ក្នុង​ទឹ​ស​ទី​១​ប្រាសាទព្រះវិហារ​មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ នៅ​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​។​

លោក​បន្តទៀតថា ដើម្បី​ថែរក្សា​សុខសន្តិភាព ព្រមទាំង​ការអភិវឌ្ឍ​រីក​ច​ម្រើន​លើគ្រប់​វិស័យ បាន​ជោគជ័យ​នោះ លុះត្រាតែ​មានការ​ចូលរួម​សហការ ព្រម​គ្នា​ទាំងអស់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ។

​សូមបញ្ជាក់ថា អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​ទាំង​ធ្វេ តាមរយៈ​គណៈប្រតិភូ​សា​លា​រាជធានី​ភ្នំពេញ​មកជួយ​ឧបត្ថម្ភ​ដល់​កងទ័ព នាឱកាស​នោះ​រួមមាន​ទីបញ្ជាការ​កងពល​ធំ​អន្តរាគមន៍​លេខ ៣​ថវិការ​ចំនួន​៤០​លាន​រៀល ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍ លេខ​៩​ថវិការ​ចំនួន​៤០​លាន​រៀល​និង​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៧៩៣​ថវិកា​ចំនួន ១០​លាន​រៀល​។

រួមទាំង​សម្ភារៈ​បរិក្ខា​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន និង​ឧបត្ថម្ភ​ជូន​ដល់​នាយទាហាន នាយទាហានរង ពលទាហាន នាយ​នគរបាល ពល​នគរបាល​ក្នុង​ម្នាក់ៗ​ថវិការ​៥​ម៉ឺន​រៀល​ផងដែរ​៕S/មន

​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​នៅក្នុង​ទិស​ទី​១​ប្រាសាទព្រះវិហារ​