​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​ប្រេងចំនួន​៥១​ទីតាំង​ក្នុង​មូលដ្ឋាន​ដើម្បីពិនិត្យការចុះតម្លៃ

935
ចែករម្លែក

ដោយ​ : សាវ​រក្ស​ / ​ភ្នំពេញ​ ៖ អភិបាលខណ្ឌ​ឫ​ស្សី​កែវ បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱ​វាទ​ចុះ​ណែនាំ ត្រួតពិនិត្យ​ស្ថានីយ​ប្រេង និង​ដេប៉ូ​ប្រេង ចំនួន​៥១​ទីតាំង ពាក់ព័ន្ធ​នឹង​ការបញ្ចុះ​តម្លៃ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ទៅតាម​គោលនយោ​បាយ​តម្លៃប្រេងរបស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានប្រកាសថា​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨​តទៅ ប្រេង​ឥន្ធនៈនឹងត្រូវបញ្ចុះបួនសេនដុល្លារឬ១៦០រៀលក្នុងមួយលីត្រ ។​

​លោក ជា ពិសី កាលពី​ថ្ងៃទី​១ កក្កដា បានដាក់​បទបញ្ជា​ឲ្យ លោក លឹម សាម​ម៉ឺឌី ប្រធាន​ការិយាល័យ ​អន្តរ​វិស័យ​ខណ្ឌ ដឹកនាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​ប្រេង និង​ដេប៉ូ​ប្រេង ពាក់ព័ន្ធ​នឹង​ការបញ្ចុះ​តម្លៃ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ។ កសម្រាប់​ខណ្ឌឫស្សីកែវ ​សរុប​ចំនួន​៥១​ទីតាំង និង​៨​ក្រុមហ៊ុនព្រមទាំង​ដេប៉ូ​ចែកចាយ​តូចៗ​មួយចំនួន​។​

​បើតាម​លោក អភិបាលខណ្ឌ​ឫ​ស្សី​កែវ​បន្ទាប់ពី​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ ចំពោះ​ទីតាំង​ចែកចាយ​ប្រេងសាំង​ទាំង​៥១ និង​៨​ក្រុមហ៊ុន​ផ្សេងទៀត សម្រាប់​ខណ្ឌ​ឫ​ស្សី​កែវ បាន​រកឃើញថា លក់​ក្នុងតម្លៃ​ប្រហាក់ប្រហែលគ្នា ដែល​សាំង​ស៊ុប​ពែរ ៤.២៥០រៀល, សាំង​ធម្មតា​ប្រហែល ៤.០០០រៀល, ម៉ា​ស៊ូ​ត ៣៥០០រៀល លើកលែង​ក្រុមហ៊ុន សា​វី​ម៊ិ​ច និង BVM និង​ដេប៉ូ​តូចៗ​មួយចំនួន​តូច​លក់​ក្នុងតម្លៃ​ខ្ពស់​នៅឡើយ ដែល​សាំង​ស៊ុប​ពែរ ៤.៤០០រៀល, សាំង​ធម្មតា​ប្រហែល ៤.២០០រៀល, ម៉ា​ស៊ូ​ត ៣.៩០០រៀល​៕B/MN