​ចុះ​បិទ​ទីតាំង​រណ្ដៅ​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ជាច្រើន​កន្លែង​ស្រុក​សំបូរ​

775
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ​ក្រោម​ការសម្របសម្រួល​ដោយ​លោក​ធុច​ប​ច្ចះ​សន្តិភាព​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ​។​កម្លាំង​យក​គ្រឿងចក្រ ចុះ​ឈូស​លុប​បិទ​ទីតាំង​រណ្ដៅ​រ៉ែ​មាស ជាច្រើន​រណ្ដៅ ស្ដិ​ត​ក្នុងភូមិ​អូ​ពោ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​សុខ​គី​រី​រតន៍​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាន​បញ្ជាក់ថា​កម្លាំងចម្រុះ​ចូលរួម​ក្នុង​ប្រតិ​ប​ត្ត​ការ​លុបរណ្ដៅ​នោះ​រួមមាន​÷​កម្លាំង​នគរបាល​ខេត្ត​កម្លាំង​អាវុធហត្ថ​នឹង​អាជ្ញាធរ​ស្រុក​សំបូរ​បាន​ចុះ​យក​គ្រឿងចក្រ​លុបរណ្ដៅ រ៉ែ​មាស​ដែល ប្រជាពលរដ្ឋ​លួច​ធ្វើ​គ្មាន​ច្បាប់​ទំលាប់​យ៉ាង​អនាធិបតេយ្យ​។​

​លោក​បាន​បន្តទៀតថា​ទីតាំង​នេះ​ប្រជាជន​ប្រកប​របរ​រកស៊ី​របស់​គាត់​គឺ​រែង​មាស​តាំងពី​ដូនតា​របស់គាត់​មក​បែ​ប​អនាធិបតេយ្យ​គឺ​គាត់​ធ្វើ​តែ​របរ​នេះ​ជា​យូ​មកហើយ​។​ទោះបីជា​មន្ទីរជំនាញ​ចុះមក​បិទ​ជាច្រើនលើក​ច្រើនសារ​ក៏ដោយ​នៅតែ​ពួកគាត់​លួច​ជីក​វិញ​ដដែល​។

​ក្នុង​ការជីក​រុករក​មាស​នេះ​មានការ​ប្រឈម​ជាខ្លាំង គឺ​គ្រោះថ្នាក់​បាត់បង់​ជីវិត​ជាច្រើន​នាក់មក​ហើយដោយ​មានកា​របាក់​រណ្ដៅ​រ៉ែ បាក់​ដី​សង្កត់​កិន​និង​ពុល​ផ្សែង​ក្នុង​រណ្ដៅ​ពេល​ចុះ​បូមទឹក​បាន​ពុល​ស្លាប់​ជា​បន្ដបន្ទាប់​។​

​សូមបញ្ជាក់​ដោយមាន​កា​រ​សុំ​គោលការណ៍​ពី​លោក​អភិបាលខេត្ត​ក៏បាន​អនុញ្ញាត​និង​ស្ថាបន​អយ្យការ​ដែលមាន​លោក​ព្រះរាជអាជ្ញារង​ចុះមក​លុបរណ្ដៅ​ដែល​ប្រជាជន​ធ្វើ​នេះ​ចោល​តែម្ដង​ដោយ​លុបរណ្ដៅ​បាន​ចំនួន​៦​រណ្ដៅ​ហើយ​។​

លោក​បាន​បញ្ជាក់ទៀតថា​កម្លាំង​ជំនាញ​របស់លោក​និង​បន្ដ​ចុះ​ធ្វើការ​លុបរណ្ដៅ​បន្តទៀត​ឲ្យ​តែមាន​ពលរដ្ឋ​ជីករណ្ដៅ​អនាធិបតេយ្យ​បែបនេះ​៕S/

​ចុះ​បិទ​ទីតាំង​រណ្ដៅ​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ជាច្រើន​កន្លែង​ស្រុក​សំបូរ​