​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ​ដល់​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​-​ឡាវ​

589

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បាន​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ​ដល់​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​-​ឡាវ​តាម​បទបញ្ជា​អគ្គបញ្ជាការ​ក្រសួងការពារជាតិ ក៏ដូចជា​អគ្គបញ្ជាការ​កងទ័ពជើងគោក និង​បទ​បញ្ជាការ​អគ្គបញ្ជាការ​យោ​ធិ​ភូមិភាគ​ទី​៤​។​

​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុភ​ក្ត្រា មេបញ្ជាការរង​យោ​ធិ​ភូមិភាគ​៤ និង​ជា​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ បាន​ដឹកនាំ មេ​បញ្ជា មេបញ្ជាការ​ង តំបន់​ប្រតិបត្តិការ​សឹក​បាន​ចុះ​ផ្សព្វផ្សាយ​ការងារ​មួយចំនួន ជូន​ដល់​កងកម្លាំង​ជួរមុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​-​ឡាវ ឲ្យ​យល់ច្បាស់​អំពី​ខ្លឹមសារ​ដែល​ថ្នាក់លើ​ប្រគល់ជូន ។​

​ក្នុងការ​ផ្សព្វផ្សាយ​នោះដែរ​លោក​មេបញ្ជាការ​ផ្សព្វផ្សាយ​ដែលមាន​ខ្លឹមសារ​ទី​១​ការពារ​ព្រំដែន​ឲ្យ​បាន​១០០​ភាគរយ​។​ទី​២​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​។​ទី​៣​អំពី​សភាពការណ៍​ថ្មីៗ​និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​កន្លងមក​។​ទី​៤​ទប់ស្កាត់​និង​បង្ក្រាប​នូវ​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​។​

ទី​៥​វិធានការ​ស្តីពី​ការចូលរួម​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦​។​ទី​៦​ក្រមសីលធម៌​របស់​ក​ង​យោធពលខេមរភូមិន្ទ​។​ទី​៧​សិទ្ធិ​របស់​បុគ្គល​ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និតិ​កាល​ទី​៦ ។​

​លោក​បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ដែល​ឈរជើង​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​ទាំងអស់ ត្រូវ​ចេះ​ការពារ​សុខភាព​មាន​សាមគ្គីភាព​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​មាន​ភាព​អង់អាច​ខ្លាហាន​ឲ្យ​សំជា​កង​យោ​ធិ​ពល​ខេមរៈភូមិន្ទ និង​ប្រឆាំង​ដាច់ខាត​រាល់​ទង្វើ និង​សកម្មភាព​ទាំងឡាយណា ដែល​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រាជរដ្ឋាភិបាល​៕S/​

​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ​ដល់​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​-​ឡាវ​