​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​៤​ជំនន់​ទឹកភ្លៀង​និង​ពលរដ្ឋ​រងគ្រោះ​ជាង​៥០០​គ្រួសារ​

771
ចែករម្លែក

​ដោយៈ​វណ្ណៈ​ព្រះសីហនុៈ​កាលពី​ថ្ងៃទី​១៩​កក្កដា​២០១៨​នេះ​លោក​ប៉ុល​សារឿន​បេក្ខជន​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ​លោក​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​តំណាង​អង្គភាព​មាន​សមត្ថកិច្ច​និង​មន្ត្រី​តំណាង​មន្ទីរ​អង្គភាព​រដ្ឋ គ្រប់លំដាប់​ថ្នាក់ ។​

​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការបើក​ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​ស្ទឹង​សំរោង​ក្នុងស្រុក​កំពង់សីលា​ទីកន្លែង​ដែល​ទទួលរង​ជំនន់​ទឹកភ្លៀង​និង​ត្រូវបាន​បិទ​ផ្អាក​មិនអោយ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​រយៈពេល​ជិត​៦០​ម៉ោង​ចាប់តាំងពី​ថ្ងៃទី​១៧​កក្កដា​មក​។

​បន្ទាប់មក​លោក​ក៏បាន​អញ្ជើញ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ជន​ន់​ទឹកភ្លៀង​ក្នុងស្រុក​កំពង់សីលា ចំនួន​ជិត​៥០០​គ្រួសារ ក្នុងពេលដែល​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ក៍​បានរៀបចំ​នូវ​គ្រឿងឧបភោគ​បរិភោគ​សម្ភា​រៈ​ប្រើប្រាស់​និង​ថវិកា​នាំយកទៅ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ​៕S/

​ជិះ​ម៉ូតូ​បត់​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​នៅ​ស្រុក​ព្រៃនប់​