​ចុះ​ពិនិត្យ​ហាង​បញ្ចាំ​២​កន្លែង​និង​ទីតាំង​អ៊ី​ន​ធើ​ណែ​ត​នៅ​សង្កាត់​ទួល​សង្កែ​

1159
ចែករម្លែក

(​ភ្នំពេញ​)៖​កាល​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧​នេះ​ហាង​ទទួល​បញ្ចាំ​ចំនួន​២​កន្លែង​និង​ទីតាំង​អាជីវកម្ម​សេវា​កម្សាន្ត​អ៊ី​ន​ធើ​ណែ​ត​មួយកន្លែង​នៅ​សង្កាត់​ទួល​សង្កែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដឹកនាំ​កម្លាំង​ដោយ​លោក​ជា​ពិសី​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ត្រួតពិនិត្យ​រួមមាន​ទីតាំង​ទី​១​ហាង​បញ្ចាំ​យីហោ​ម៉េង​ឡាយ​ស្ថិត​ផ្លូវ​លេខ​៧០​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ទី​១​។​

ម្ចាស់​ឈ្មោះ​ជា​រិ​ទ្ធ​ផេង​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​។​ទីតាំង​ទី​២​ម្ចាស់​ឈ្មោះ​រស់​សំអាង​ភេទ​អាយុ​ជាង​៣០​ឆ្នាំ ។​ទីតាំង​ទី​៣​ជាទី​តាំង​សេវាកម្ម​កម្សាន្ត​អ៊ិន​ធើ​ណែ​ត​យីហោ​២៨PNET ម្ចាស់​ឈ្មោះ​ទូច​វាសនា នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​លេខ​៧០​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ​។​

​នៅក្នុង​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ហាង​ទទួល​បញ្ចាំ​ទី​១​កន្លែង​ជាក់ស្តែង​គណៈកម្មការ​ពិនិត្យ​ឃើញថា​មាន​ទូរ​ស័​ព្ទី​ដៃ​ចំនួន​១៧​គ្រឿង​នៅជាប់​បញ្ចាំ​ហើយ​ម្ចាស់​ទីតាំង​បាន​អះអាងថា​គាត់​ទទួល​បញ្ចាំ​តែ​ទូរស័ព្ទ​ទេ​មិនមាន​ទទួល​បញ្ចាំ​អ្វី​ផ្សេង​ឡើយ​។​ទីតាំង​នោះ​មាន​លិខិត​អនុញ្ញាតិ​លើ​ស្លាក​យីហោ​ពី​សាលា​រាជធានី​ភ្នំពេញ​និង​មាន​ពាក្យ​ស្នើរ​សុំ​បើក​ទីតាំង​ទទួល​ទិញ​លក់​និង​បញ្ចាំ​ទ្រព្យសម្បត្តិ​មាន​ចុះហត្ថលេខា​បញ្ជូន​ត្រឹម​ម សាលាខណ្ឌ​និង​ពុំមាន​ឯកសារ​អាជ្ញា​បន្ត​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហរិញ្ញវត្ថុ​។​

​រីឯ​ទីតាំង​អាជីវកម្ម​ទទួល​បញ្ចាំ​ទី​២ យីហោ​ម៉េង​ឡាយ​ម្ចាស់​ឈ្មោះ​ជា​រិ​ទ្ធ​ផេង​អាយុ​៣០​ឆ្នាំ​ស្ថិតនៅ​ផ្លូវ​៧០​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ ។​នៅពេល​ចុះមក​ដល់ទី​តាំង​ជាក់ស្តែង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​បាន​ពិនិត្យឃើញថា​ទីតាំង​នេះ​មាន​លិខិតអនុញ្ញាត​អាជីវកម្ម​លេខ​៦២១៣/​លរ​អ​ចុះ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៦​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប៉ុន្តែ​លិខិត​ជិត​ផុត​សុពលភាព​។​

ទីតាំង​មាន​អាជ្ញា​បន​លេខ​៣២៤/​សហវ​.​ជិត​ផុតកំណត់​ហើយ​ទីតាំង​មាន​ផ្ទុក​រថយន្ត​ចំនួន​៧​គ្រឿង​មាន​ឯកសារ​ពី​ម្ចាស់​ដើម​មាន​ចំនួន​២​គ្រឿង​ដោយឡែក​ឯកសារ​របស់​រថយន្ត​៥​គ្រឿង​ទៀត​ពិនិត្យឃើញ​មានតែ​ឯកសារ​របស់​ចុងក្រោយ​។​ដោយឡែក​ទីតាំង​សេវា​កម្សាន្ត​អ៊ី​ន​ធើ​ណែ​ត​មួយកន្លែង​ខាងលើនេះ​ត្រូវបាន​អាជ្ញាធ​បិទ​អាជីវកម្ម​ទាំងស្រុង​។​

​សូមបញ្ជាក់ថា​នៅក្នុង​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ហាង​ទទួល​បញ្ចាំ​២​ទីតាំង​ខាងលើនេះ​គ​ណះ​កម្ម​ការ​ចំរុះ​បានធ្វើ​ការដកហូត​រថ​យ​ន្ច​តំ​នួន​៥​គ្រឿង​និង​ទូរស័ព្ទដៃ​ចំនួន​១៧​គ្រឿង​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​យកមក​រក្សារ​ទុក​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕S/​ដោយ​ម៉េង​សែ​

​ចុះ​ពិនិត្យ​ហាង​បញ្ចាំ​២​កន្លែង​និង​ទីតាំង​អ៊ី​ន​ធើ​ណែ​ត​នៅ​សង្កាត់​ទួល​សង្កែ​