​ចុះ​ល្បាត​ទ្រង់ទ្រាយ​ធំ​ចាប់​ឃាត់​គោយន្ត​និង​រណា​យន្ត​ក្នុង​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ

1113
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈខណ​:​ចុះ​ល្បាត​ទ្រង់ទ្រាយ​ធំ​ដោយមាន​ព្រះសង្ឃ ប្រជា​សហគមន៍ មេព្រៃ បរិស្ថាន​និង​កងកម្លាំង​ប្រដាប់អាវុធផងបាន​ចាប់​ឃាត់​គោយន្ត​និង​រណា​យន្ត​ក្នុង​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ជា​ប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​ឱ្យ​រស្មី​កម្ពុជា​ដឹងថា​: កាលពី​ថ្ងៃទី​១ ខែឧសភា សហគមន៍​បាន​សកម្ម​ភាពចុះ​ល្បាត​ទ្រង់ទ្រាយ​ធំ ពិនិត្យ​ព្រំដី​ព្រៃ​សហគមន៍ ហើយ​ចៃដន្យ​ក៏​ជួបប្រទះ​បទល្មើស​ព្រៃឈើ​ដោយបាន​ឃាត់​គោយន្ត ៥​គ្រឿង រណា​យន្ត (​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​)៣​គ្រឿង ដែល​ធ្វើ​សកម្មភាព​ដឹក​ចេញពី​ចំណុច​ស្រោង​ត្បែង ភូមិសាស្ត្រ​ព្រំប្រទល់​ស្រុក​អន្លង់វែង​-​ក្រុង​សំរោង​។​

រីឯ សមាជិក​សហគមន៍​និយាយថា​: ជារួម​សហគមន៍​នេះ​រង​ការ​គម្រាមកំហែង​ខ្លាំងណាស់ ហើយ​បទល្មើស​ក៏​សឹង​តែមាន​រាល់ថ្ងៃ​យប់ ។​ពោលគឺ​ជនល្មើស​នៅតែ​ចិញ្ចឹមចិត្ត​ប្រព្រឹត្ត ។​ចំណែក​សហគមន៍ មិនមាន​លទ្ធ​ភាពចុះ​ល្បាត​រាល់ថ្ងៃ​រាល់​យប់​ទេ​។ហេតុនេះ បើ​ជនល្មើស​ឬ​បងប្អូន​ញោមញាតិ​នៅតែ​មិន​ភ្ញាក់រលឹក​ឬ​មានចិត្ត​ចូលរួម​ថែរក្សា​ការពារ អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​សេសសល់​ចុងក្រោយ​នេះ​ទេ ព្រៃ​សហគមន៍​នេះ​នឹង​រិ​នា​ស​អន្តរាយ​ដូច​អតីត​ព្រៃឈើ​និង​ព្រៃ​សហគមន៍​ដទៃទៀត​មិន​ខាន​៕S/

រូបថត : ចុះ​ល្បាត​ទ្រ​ទ្រាយ​ធំ​ក៏​ចាប់​ឃាត់​គោយន្ត​និង​រណា​យន្ត​ក្នុង​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ (​រូប​: សហការី​)​