​ចុះ​សំណេះសំណាល​និង​ថ្លែង​អណរ​គុណ​ដល់​សមាជិក​បក្ស​ដែល​បោះឆ្នោត​ជូន​

172

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ក្រុម​ការជួយ​ឃុំ​កំពង់ព្រះ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៨​ដឹកនាំ​ដោយ​លោក​ចៅ សុធី​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​កំពង់ព្រះ លោក​ឈុន ចាន់​សុខា​អនុប្រធាន​​ក្រុមការងារ​។

​លោក​មួង​សុទ្ធា​តំណាង​លោក​ឡោក​ហ៊ួ​រ​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សង្កែ​និង​សមាជិក​មួយចំនួន​បាន​ចុះ​សំណេះសំណាល​និង​ថ្លែង​អណរ​គុណ​ដល់​សមាជិក​បក្ស​ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ថ្ងៃទី​២៩​ខែកក្កដា​កន្លងមក​។​ក្រុមការងារ​បាន​ចុះទៅ​ភូមិ​ចំនួន​៦​មាន​ភូមិ​កំពង់ព្រះ​ភូមិប​ញ្ញា​ភូមិ​ព្រៃ​ចែក​ភូមិ​ក្រឡាញ់​ភូម​អណ្តូង​ត្រាច​និង​ភូមិ​ស្រះកែវ​។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​នេះ​លោក​ចៅ សុធី​ប្រធាន​ក្រុមការងារ​បាន​ពាំ​នូវ​ការសាកសួរ​សុខ​ទុក្ខ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី សម្តេច​ក្រឡាហោម​ស ខេង​និង​ថ្លែងអំណរគុណ​ចំពោះ​សមាជិក​បក្ស​តាម​ភូមិ​នីមួយៗ។

​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​កំពង់ព្រះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រូបថត​ក្នុង​អាណត្តិ​ទី​៦​បន្តទៀត​៕S/