​ចុះ​អនុវត្ត​ដីកា​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

360
ចែករម្លែក
  • 15
    Shares

​ដោយ​៖​គូលែន​/​សៀមរាប​៖​ជនជាប់ចោទ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម បាន​ចុះ​អនុវត្តតាម​ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប លេខ​២៦៦ ចុះ​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ​២០១៧ និង​ជនសង្ស័យ​ម្នាក់ទៀត ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ នឹង​ករណី​គ្រឿងញៀន​។​ករណី​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ ២០១៩​ស្ថិតនៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​និយាយថា កាលពី​ព្រឹក​ថ្ងៃទី​៩​ខែ​មិនា​ឆ្នាំ​២០១៩​កម្លាំង​បាន​ចុះ​អនុវត្តតាម​ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប​លេខ​២៦៦ ចុះ​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៧ នាំខ្លួន​ជន​ត្រូវ​ចោទ ឈ្មោះ ណាត រ៉ុ​ប ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៨​។​

ទីលំនៅ​ភូមិ​ស្ទឹង​ឃុំ​បាគង​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​(​ពីបទ​ជួញដូរ​នូវ​សារធាតុ​ញៀន​) មក​ធ្វើការ​សាកសួរ និង​ដកហូត​វត្ថុតាង បាន (​ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន ចំនួន​១ នឹង​ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​) ។​

​លោក​បាន​បន្តថា​កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង​បន្ត​នាំខ្លួន​ជន សង្ស័យ​ចំនួន​ម្នាក់ទៀត ឈ្មោះ គយ សាន់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៣(​បទ​ចាត់ចែង​ឱ្យប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​)​។​ជន​ត្រូវ​ចោទ និង​ជនសង្ស័យ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ​២០១៩​នេះ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

រូបភាព​:  ចុះ​អនុវត្ត​ដីការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ឃាត់ ខ្លួន​បាន​ម្នាក់ទៀត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​៕ គូលែន​