​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស​វិទ្យាល័យ​សសរស្តម្ភ​ខេត្តសៀមរាប​

391
ចែករម្លែក
  • 5
    Shares

ដោយៈ​បាយ័ន​/​សៀមរាប​:​ក្រុម​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ប្អូនៗ​សិស្សានុសិស្ស​វិទ្យាល័យ​សសរស្តម្ភ ។​

ពិធី​ចុះ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ មេសា ឆ្នាំ​២០១៩​នេះ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង លោក​អធិការ​ស្រុក​ពួក និង​មានការ​សហការ​ពី​លោកនាយក​សាលា​ផងដែរ​។​

​លោក គឹម ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តសៀមរាប បាន​និយាយថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ តែងតែ​កើតមាន​ជារឿយៗ ហើយ​វា​បាន​ឆក់យក​អាយុជីវិត​រប​ស់​យើង ជួនកាល​វា​ធ្វើឱ្យ​យើង​រងរបួស​ឬក៏​ពិការ​ក៏​ថា​បាន​។​

លោក​បាន​បន្តថា ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស​ទាំងអស់​បាន​យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្រុម​លេខាធិការដ្ឋាន​នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តែងតែ​ចុះ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស​ដែល​នៅតាម​សាលា​នានា​។​

​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស​ទាំងអស់​បាន​យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រុម​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប តែងតែ​ចុះ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស​ដែល​នៅតាម​សាលា​នានា ដើម្បី​អោយបាន​យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​លោក​បាន​បន្តទៀតថា​ក្នុង​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​នេះ​យើង​បាន​ចែកជូន​នូវ​សម្ភារៈ​មួយចំនួន​ដូចជា​៖មួកសុវត្ថិភាព​១២​មួក​,​សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​៥០​ក្បាល​,​ស្សៀវភៅ​អ្វីដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវ​យល់ដឹង ៥០​ក្បាល ,​។​

ខិត​បណ្ណ​ជំនួយស្មារតី​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ៤០០ ច្បាប់​,​ផ្ទាំង សញ្ញា​ចរាចរណ៍ , ថ្មើ​ជើង​, ការកំណត់​ទំហំ​ទ្រុង​រថយន្ត សរុប ៣០​ផ្ទាំង​,​ចំណាំងផ្លាត ១០០​សន្លឹក​,​កាត​សុវត្ថិភាព ១០០​សន្លឹក​,​សីលធម៌​១០​ចំណុច ១០០​សន្លឹក​៕S/

រូបភាព​: គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជូន​សិស្សានុសិស្ស​វិទ្យាល័យ​សសរស្តម្ភ​៕​បាយ័ន​