​ចូលឆ្នាំ​៣​ថ្ងៃ​នៅ​បន្ទាយមានជ័យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​របួស​៦​នាក់​

561
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ចូលឆ្នាំ​៣​ថ្ងៃ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​តិច​បំផុត​ទោះជា​ការចេញ​មកលេង​តាមផ្លូវ​ច្រើន​គឺមាន​តែ​២​ករណី​របួសធ្ងន់​៣​នាក់​, ស្រាល​៣​នាក់​ប៉ុណ្ណោះ ។​

លោក​វរសេនីយ៍​សួន​នី​ប៉ូ​នាយរង​ការិយាល័យ​នគរបាល​ចរាច​ណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​១៧​ខែមេសា​ថា​:​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​រយ​:​ពេល​៣​ថ្ងៃ​មាន​គ្រោះថ្នាក់​ចរាច​ណ៍​ទូទាំង​ខេត្តបន្ទាយមានជ័យ​កើតឡើង​ចំនួន​២​ករណី​របួសធ្ងន់​៣​នាក់​,​របួសស្រាល​៣​នាក់​។​

ក្នុងនោះ​នៅ​ស្រុក​មង្គល​បូរី​១​ករណី​បង្ក​បួស​ធ្ងន់​ម្នាក់​និង​ស្រុក​ថ្មពួក​១​ករណី​របួសធ្ងន់​២​នាក់​និង​របួសស្រាល​៣​នាក់ ។​លោក​បាន​បន្តថា : គ្រោះថ្នាក់​នេះ​ប្រភេទ​ធ្ងន់​ចំនួន​២​ករណី មាន​មូលហេតុ រថយន្តបុក​និង​ថ្មើរជើង​ម៉ូតូ​បុក​និង​ម៉ូតូ​បណ្តាលមកពី​កក្តា​មនុស្ស​បើក​ក្នុង​ល្បឿន​លើ​ន​។​គ្រោះថ្នាក់​ទាំង​២​ករណីនេះ​បណ្តាលមកពី​បើក​ផ្លូវត្រង់​ផ្លូវបំបែក​ជា​បី​ហើយ​បើក​នៅពេល​យប់​សម្ភា​រៈដែ​ល​ខូចខាត​រួមមាន​ម៉ូតូ​ខូច​ធ្ងន់​១​គ្រឿង​និង​ស្រាល​១​គ្រឿង​។​

​ប៉ុន្តែ​នៅមុន​១​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​គឺ​ថ្ងៃទី​១៣​ខែមេសា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅលើ​ផ្លូវជាតិ​លេខ​៥​ក្នុងស្រុក​អូរជ្រៅ បង្ក​ពី​រថយន្ត​រត់​ទូ​តែ​ដឹក​ប្រហិត​សាច់មាន់​រត់ពន្ធ​បាន​បុក​រថយន្ត​តូយ៉ូតា បង្ក​ឱ្យ​ក្មេងស្រី​២​នាក់​បាន​ស្លាប់​។​ពួកគេ​ជា​ចៅទួត​លោក​អភិបាលក្រុង​ប៉ោយប៉ែត​ចាស់ ៕S/

​រូបថត : ចូលឆ្នាំ​កុរ​៣​ថ្ងៃ​នៅ​បន្ទាយមានជ័យ មាន​គ្រោះថ្នាក់​ចរាចរណ៍​តិច​បំផុត : ២​ករណី​របួសធ្ងន់​៣​នាក់​, របួសស្រាល​៣​នាក់​(​រូប​:​ប​.​ជ័យ​)​