​ចូលរួម​ទិវា​អន្តរជាតិ​៨​មីនាឆ្នាំ​២០១៩​ក្រោម​ប្រធានបទ

382
ចែករម្លែក
  • 11
    Shares

ខេត្តស្វាយរៀងៈ​លោក​វេជ្ជបណ្ឌិត​ឈឹម​សារ៉ាត់​នាយក​ប្រចាំ​តំបន់​អាស៊ី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​។​អ្នកស្រី​វេជ្ជបណ្ឌិត​ហួយ​ស៊ី​ខេង​ប្រធាន​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​។​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​១០៨​នៃ​ទិវា​អន្តរជាតិ​៨​មីនាឆ្នាំ​២០១៩​។​ក្រោម​ប្រធានបទ​ការលើកកម្ពស់​សមភាព​យេនឌ័រ​ដើម្បី​អភិវឌ្ឍន៍​ឬ​សមតុល្យ​ភាព​ដើម្បី​អភិវឌ្ឍន៍​។​

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​វេជ្ជបណ្ឌិត អ៊ឹង សឹង​កង តំណាង​មន្ទីរ​សុខាភិបាល​ខេត្ត តំណាង​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត លោក​ប្រធានការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ក្រុង​ស្វាយរៀង លោកនាយក​នាយករង​វិទ្យាល័យ​ស្វាយរៀង​ព្រមទាំង​ប្អូនៗ​សិស្សានុសិស្ស​វិទ្យាល័យ​ស្វាយរៀង​ចំនួន​៣០០​នាក់​។​

អ្នកស្រី​វេជ្ជបណ្ឌិត​ហួយ​ស៊ី​ខេង​ប្រធាន​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​បានឱ្យដឹងថាៈ​សម្រាប់​ទិវា​អន្តរជាតិ​នារី​នាពេលនេះ​គឺ​ចង់ឱ្យ​ថ្នាក់ដឹកនាំ​មនុស្ស​ទូទៅ​យល់ថាៈ​ការផ្តល់​ការគាំទ្រ​ដល់​ស្ត្រី​និង​កុមារ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ការសម្រេចចិត្ត​ការថែទាំ​សុខភាព​គឺជា​គោលដៅ​ចំបង​ក្នុងការ​អភិវឌ្ឍ​។​

​ស្ត្រី​ត្រូវតែ​បានផ្តល់​អំណាច​និង​គាំទ្រ​គ្រប់​ទីកន្លែង​និង​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ហើយ​យើង​កំពុងធ្វើការ​ងារ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​ធានា​ឱ្យបាន​ថា​ស្ត្រី​និង​កុមារ​មានលទ្ធភាព​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ការបង្ការ​មេរោគ​អេដស៍​សេវា​ថែទាំ​លើ​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ការបង្ការ​និង​ការព្យាបាល​ដោយ​មិន​គិតថ្លៃ​។​

​លោក​វេជ្ជបណ្ឌិត​ឈឹម​សារ៉ាត់​នាយក​ប្រចាំ​តំបន់​អាស៊ី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​បាន​មានប្រសាសន៍​ឱ្យដឹងថាៈ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ជា​រៀងរាល់ឆ្នាំ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​រំលឹក​ពី​វីរភាព​នៃ​ការតស៊ូ​របស់​នារី​ទូទាំង​សកលលោក​ក្នុងការ​ទាមទារ​ឱ្យមាន​ការលើកកម្ពស់​សិ​ទ្ធ​សេរីភាព​ប្រជាធិបតេយ្យ​និង​ការអនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស​និង​ស្ត្រី​នៅក្នុង​សង្គម​។

​សមភាព​យេនឌ័រ​ការពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី​និង​ក្រុម​ងាយ​រងគ្រោះ​គឺជា​កត្តា​ដ៏​ចាំបាច់​បំផុត​ដើម្បី​ធានាបាន​នូវ​ភាព​រីកចំរើន​របស់​ស​ង្គ​ម​ជាតិ​ទាំងមូល​។​មាន​ស្ត្រី​និង​ក្មេងស្រី​ជិត​១៩​លាន​នាក់​នៅលើ​សកលលោក​ដែល​កំពុងតែ​រស់នៅ​ជាមួយ​មេរោគ​អេដស៍​។​ក្នុងនោះ​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ចំនួន​៨៧​ម៉ឺន​នាក់​ជា​រៀងរាល់ឆ្នាំ​។​

​ហេតុដូច្នេះ​ហើយ​ទើប​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​និង​ជាមួយ​អង្គការ​ជា​ដៃគូរ​បាន​យកចិត្តទុកដាក់​ទៅលើ​ស្ត្រី​និង​ក្មេងស្រី​ដែល​កំពុងតែ​រងគ្រោះ​និង​ប្រឈមមុខ​ទៅ​និង​ការឆ្លង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ដើម្បីឱ្យ​ពួកគាត់​មាន​សិទ្ធិ​ស្មើគ្នា​និង​មាន​សិទ្ធិ​ក្នុងការ​ទទួលបាន​សេវា​ថែទាំ​សុខភាព​។​ពួកគេ​ត្រូវការ​ក៏ដូចជា​ធានា​ឱ្យ​ស្ត្រី​និង​ក្មេង​ស្ត្រី​ទាំងនោះ​មាន​សុវត្ថិភាព​និង​លទ្ធភាព​ទទួលបាន​នូវ​សេវា​ធ្វើតេស្ត រក​មេរោគ​អេដស៍​ការបង្ការ​និង​ព្យាបាល​ដោយ​មិន​គិតថ្លៃ​៕S/