​ចូល​ជ្រក​ភ្លៀង​ក្រោម​ដើមឈើ​រន្ទះបាញ់​ស្លាប់​២នាក់នៅ​ស្រុក​ក្រគរ​

414
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ពោធិ៍សាត់ៈ​ស្ត្រី​២​នាក់​ត្រូវបាន​រន្ទះបាញ់​បណ្តាលឱ្យ​ស្លាប់​ខណៈដែល​ស្ត្រី​រងគ្រោះ​២​នាក់​នាំគ្នា​ចូល​ជ្រក​ភ្លៀង​នៅក្រោម​ដើ​ឈើ​គ្រា​ដែល​មេ​ធ្លាក់ភ្លៀង​លាយឡំ​ខ្យល់​ផ្គរ​រន្ទះ​។​ហេតុការណ៍​រន្ទះបាញ់​នេះ​បានកើត​ឡើង​នៅត្រង់ចំណុច​ដើមឈើ​(​ចំបក់​)​មួយកន្លែង​ក្បែ​ចម្ការ​ដូង​ក្នុងភូមិ​បំ​ណ​ក់​ឃុំ​ឈើ​តុំ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​កាលពី​សៀ​ល​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​បានឱ្យដឹងថា​ជន​រងគ្រោះ​ឈ្មោះ​សាក់​តិ​ញ​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ក្បាល​ទា​ហ៊ាន​ឃុំ​ឈើ​តុំ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ និង​ឈ្មោះ ហៃ ឆាន ភេទ​ស្រី អាយុ ៥៣​ឆ្នាំ​អ្នក​ទាំង​២​រស់នៅ​ភូមិ​.​ឃុំ ស្រុក កើតហេតុ​ជាមួយគ្នា ។​

​ប្រភព​ដដែល​បាន​បាន​បន្តថា​ស្ត្រី​រងគ្រោះ​ទាំងពី​នាក់​បាននាំគ្នា​ចូល​ព្រៃ​នៅ​ម្ដុំ​កើតហេតុ​ក្នុង​គោលបំណង​ដើរ​ជីក​សត្វ​(​អា​ពីង​)​។​ប៉ុន្តែ​នៅពេល​ឃើញ​មេ​ខ្មៅ​ធ្លាក់​ខ្យល់​រកកល់ភ្លៀង​ក៏​នាំគ្នា​ទៅ​ជ្រក​ក្រោម​ដើមឈើ​(​ចំបក់​)១​ដើម​។​ជា​អកុសល់​ក៏​ជួប​គ្រោះធម្មជាតិ​រន្ទះបាញ់​នេះ​បណ្ដាលឱ្យ​ពួកគាត់​ស្លាប់​៕S/