​ចូល​លួច​ទូរស័ព្ទ​នឹង​កាបូប​លុយ​ម្ចាស់​ឃើញ​ទាន់​ចាប់​ឱ្យ​សមត្ថកិច្ច​

688
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្ម​ចូលក្នុង​រោង​កម្មក​សំណង់​មួយកន្លែង​នៅក្នុង​បុរី​សម្បត្តិ​មាស​លួច​យក​ទូរ​សព្ទ័​ដៃ​៣​គ្រឿង​នឹង​កាបូប​លុយ​មួយ​។​ក្នុងនោះ​មាន​លុយ​ចំនួន​ជាង​៥០​ម៉ឺន​ខណៈ​ជនរងគ្រោះ​កំពុង​ដេកលក់​។​ភ្លាមៗ​នោះ​ត្រូវ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់​ស្រែក​ឆោឡោ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​កម្មករសំណង់​នឹង​អ្នកជិតខាង​នាំគ្នា​ដេញចាប់បាន​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​ទ្រមខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង​។​

​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ចំណុខ​រោង​កម្មក​ស្នាក់​នៅក្នុង​បុរី​សម្បត្តិ​មាស​ផ្លូវ​បេតុង​ក្នុងភូមិ​បឹង​សាឡាង​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​។​ជនរងគ្រោះ​ឈ្មោះ​យ៉េ​ង​យៀ​ត​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​មុខរបរ​ជាង​សំណង់​ស្នាក់នៅ​កើតហេតុ​ខាងលើ​។​កាបូប​លុយ​នោះ​មាន​លុយ​ចំនួន​ជាង​៥០​ម៉ឺន​។​ចំណែក​ជនសង្ស័យ​មានឈ្មោះ យឹម សារ៉ាន់ អាយុ ៣៣ ឆ្នាំមាន​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ទួលរ​ការ​សង្កាត់​ចក្រ​អ​ង្រេ​ក្រោម​ខណ្ឌមានជ័យ​។​

​ក្រោយពី​សមត្ថកិច្ច​ឆែកឆេរ​នៅ​ខ្លួនគេ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៍​សរ​ចំនួន​២​កញ្ចប់​តូច​នឹង​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១០​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1L-7918​។​​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​៕S/