​ចេកអាំង​រសជាតិ​ថ្មី​អាច​ស្រូប​អ្នកទិញ​ប្រមាណ​៣០០​នាក់​ក្នុង​រយៈពេល​កន្លះ​ថ្ងៃ​

2299
ចែករម្លែក
  • 125
    Shares

​ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​គិត​ចាប់ពី​ផ្តើម​លក់​ចេកអាំង​​រសជាតិ​ថ្មី​លាយ​ជាមួយ​ដូង​អ្នកលក់​ចេកអាំង​វ័យក្មេង​ដ៏​ស្រស់​សោភា​បាន​ប្រាប់​ឱ្យដឹងថា​ក្នុង​មួយថ្ងៃ​(​ចន្លោះ​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោង​០៦​ល្ងាច​)​អាច​លក់បាន​ប្រមាណ​៥០០​ចង្កាក់ ស្មើ​អតិថិជន​ប្រមាណ​៣០០​នាក់​ឯណោះ​។

​អ្នកនាង បញ្ច​កា អ្នកលក់​ចេកអាំង​រសជាតិ​ដូង បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា របរ​ថ្មី​នេះ​ទើប​ចាប់ផ្តើម​លក់បាន​ប្រមាណ​ជិត​មួយ​សប្តាហ៍ដោយសង្កេតឃើញថា មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​អ្នកទិញ ទាំង​ជនជាតិខ្មែរ និង​បរទេស​។
​អ្នកនាង​លើកឡើង​ទៀតថា រយៈពេល​ជា​យូរ​ឆ្នាំ​មកនេះ​ឃើញថា​ការលក់​ចេកអាំង​មានតែ​រសជាតិ​ប្រឡាក់​អំបិល​ធម្មតា និង​គិតថា​ចេកអាំង​បែបនេះ​នៅទីណា​ក៏មាន ។

​ដូច្នេះ​ទើប​សម្រេច​បង្កើត​រសជាតិ​ថ្មី​មាន​លាយ​ដូង​នេះ​។ អ្នកនាង​បញ្ជាក់ថា​​នៅ​ថ្ងៃ​ខាងមុខ​ក៏មាន​គម្រោង​ពង្រីក​សាខា​បន្ថែម​ឬ​បើក​សិទ្ធិ​ដល់​អ្នក​ចង់​លក់​បន្ត ឬធ​ហៅថា ប្រេន​ឆាយ (Franchise)​តាម​ស្ថានភាព​ជាក់ស្តែង​។​ខណ​:​ពេលនេះ​មាន​មនុស្ស​ជាច្រើន​បាន​កំពុង​ទាក់ទង​សុំ​សិទ្ធិ​លក់​បន្ត​នៅ​តំបន់​ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​។

​សូមបញ្ជាក់ថា សម្រាប់​ទីតាំង​លក់​ចេកអាំង​រសជាតិ​ដូង​ថ្មី​នេះ ស្ថិត​នៅក្បែរ​ស្ថានទូត​សឹង្ហ​បុរី និង​ក្បែរ​សាលា​មតេយ្យ ៨​មីនា ទីក្រុង​ភ្នំពេញ ចំពោះ​តម្លៃ​ចេកអាំង​ក្នុង​មួយ​ចង្កាក់​ថ្លៃ​៣.០០០​រៀល​៕S/​

​ចេកអាំង​រសជាតិ​ថ្មី​អាច​ស្រូប​អ្នកទិញ​ប្រមាណ​៣០០​នាក់​ក្នុង​រយៈពេល​កន្លះ​ថ្ងៃ​