​ចេញទៅ​ត្រាំ​ពឹ​ស នៅ​ថៃ មុន​ព្រឹត្តិការណ៍​ជើងឯក អាស៊ីអាគ្នេយ៍ មកដល់​

125
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រោយពី​ជ្រើសរើស​បាន កីឡាករ​ឆ្នើម ១៤ រូប ចុងក្រោយ​ហើយ​នោះ ក្រុមបាល់ទាត់ Futsal កម្ពុជា បានចេញ​ដំណើរ​ទៅ​បោះ​ជ​ម្រំ​ហ្វឹកហាត់ នៅ​ប្រទេស​ថៃ​ហើយ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ 2019 AFF Futsal Championship នា​ប្រទេស​វៀតណាម ។​

​ការប្រកួត​នៅ​ប្រទេស​វៀតណាម នឹងធ្វើ​នៅ​ចុងខែ​តុលា​នេះ​។ ការបោះ​ជ​ម្រំ​ហ្វឹកហាត់ នៅ​ប្រទេស​ថៃ​នេះ កម្ពុជា ក៏​នឹង​ប្រកួត​កំដៅ​សាច់ដុំ ជាមួយ​ក្រុម Kasem Bundit Uni របស់​ថៃ នា​ថ្ងៃទី​១៦ តុលា​។ ថ្ងៃទី​១៧ តុលា ប្រកួត​ជាមួយ​ក្រុម Rajnavy FC និង​ថ្ងៃទី​១៨ តុលា នឹង​ប្រកួត​កំដៅ​សាច់ដុំ​ចុងក្រោយ ជាមួយ​ក្រុម​ខ្លាំង​របស់​ថៃ គឺ​ក្រុម Port FC ។​

​សូមបញ្ជាក់ថា ពានរង្វាន់ AFF Futsal Championship 2019 ដែល​វៀតណាម ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ នឹង​ចាប់ផ្ដើម​ការប្រកួត ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែតុលា ខាងមុខ ដោយ​ក្រុម​ជម្រើសជាតិ​ហ្វូ​ត​សាល​កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ​ក្រុម​ថៃ មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត ចំពោះ​ពូ​ល B មាន​ក្រុម​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អូស្ដ្រាលី និង​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​៕v

ការហ្វឹកហាត់​របស់​ក្រុម​កម្ពុជា​