​ចេញពី​ធ្វើការ​រោងចក្រ​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​ស្រុក​ព្រៃនប់​

565
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​យុវជន​ម្នាក់​ត្រូវ​រថយន្ត​ធំ​បុក​ស្លាប់​នៅ​កន្លែងកើតហេតុ​ខណៈដែល​រូបគេ​ជិះ​ម៉ូតូ​ចេញពី​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​បិត​ត្រាំ​ង ត្រឡប់ទៅផ្ទះ នៅ​ស្រុក​ព្រៃនប់​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា កាលពី​វេលា​ម៉ោង​១៨​និង​៥០​នាទី ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ ២០០/២០១ ស្ថិតក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។​

​ប្រភព​ដដែល​បន្តថា​ប​ង្ក​ឡើង​ដោយ​រថយន្ត​ធំ​មួយគ្រឿង​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ព្រះសីហនុ ៣A ៧៨៥៨​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​អ្នកបើកបរ​គេចខ្លួនបាត់​។​មកដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​ម៉ូតូ​០១​គ្រឿង​គ្មាន​ស្លាក​លេខ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ម៉ាត់​រ៉ូ​ន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​កម្មករ​មាន​ទី​លំនៅ​ភូមិ​ដូន​លយ​ឃុំ​បឹង​តា​ព្រហ្ម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។
​បច្ចុប្បន្ន​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕S/​

​ចេញពី​ធ្វើការ​រោងចក្រ​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​ស្រុក​ព្រៃនប់​