​ចេញពី​ផឹកស៊ី​ត្រូវ​ជន​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​របួសធ្ងន់​ម្នាក់​ស្លាប់​ម្នាក់​

705
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនរងគ្រោះ​ពីរ​នាក់​ម្នាក់​ជា​ចុងភៅ​ម្នាក់​រត់​តុ​បាន​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​បំណង​ទៅ​ខារ៉ាអូខេ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​ដេញ​វាយ​បណ្តាលឱ្យ​ម្នាក់​រងរបួស​ធ្ងន់​និង​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ខាងមុខ​ដី​ឧកញ៉ា​លី​ហួរ​ផ្លូវ​៥៩៨​ក្រុម​៦​ភូមិ​ទួល​ថ្ងាន់​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៩​កក្កដា​ថា ជនរងគ្រោះ​ទី​១​ឈ្មោះ សឿន សាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ខណ្ឌ​សែន​សុខ មុខរបរ ចុងភៅ​នៅ​ផ្សារ​អ៊ី​អន​២​រងរបួស​បែកក្បាល​ដេរ​២០​ថ្នេរ បាក់​កដៃ​ខាងឆ្វេង​។

ជនរងគ្រោះ​ទី​២​ឈ្មោះ ឆាន់ នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញមាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត មុខរបរ រត់​តុ​នៅ​ផ្សារ​អ៊ី​អន​២​បាន​ស្លាប់​ពេលទៅដល់​មន្ទី​ពេទ្យ​។​

​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​រួមមាន ១/​ហុងដា​zoomer ពណ៌​ខ្មៅ ២/​ហុងដា​MSX ពណ៌​ស ៣/suzuki nex ពណ៌​ខៀវ ។​​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្វែងរក​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី​៕S/​

​ចេញពី​ផឹកស៊ី​ត្រូវ​ជន​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​របួសធ្ងន់​ម្នាក់​ស្លាប់​ម្នាក់​