​ចេញពី​ស៊ីការ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​បាក់ក​ស្លាប់​ភ្លាម​

709
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ទើបតែ​ចេញមក​ពី​ចូលរួម​វិធី​មង្គលការ​គេ​ក្នុងស្ថានភាព​ស្រវឹង​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ក៏បាន​ធ្លាក់​ជង្ហុក​បណ្តាលឱ្យ​ដួល​បាក់ក​ស្លាប់​ភ្លាមៗ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ ។​

​សព​បុរសរងគ្រោះ​មានឈ្មោះ លៀម ទួន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​អ្នក​ខ្វៃ​ជ្រូក​លក់ ស្នាក់នៅ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​។​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឃ្លី​ច ស៊េរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GO-3713 ទើបតែ​ជិះ​ចេញ​មកពី​ចូលរួម​ពិធីមង្គលការ​គេ​នៅ​ម្តុំ​ទួលគោក​ហើយ​បំណង​ជិះ​ត្រលប់​ទៅផ្ទះ​វិញ​នៅ​ម្តុំ​រង្វង់​មូល​ចោមចៅ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ប្រគល់​សព​បុរសរងគ្រោះ​ទៅឱ្យ​ក្រុមគ្រួសារ​ដឹង​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។ ដោយឡែក​ម៉ូតូ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ប្រគល់​ទៅអោយ​សាច់ញាតិ​សព​នៅពេល​ក្រោយ​៕S/​

#