​ចេញ​អនុក្រឹត្យ​តែងតាំង​លោក​នុត​ពុធ​ដា​រ៉ា ជា​អភិបាលរង​ខេត្តក្រចេះ​

365
ចែករម្លែក

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​លោក​នុត​ពុធ​ដា​រ៉ា​អតីត​អភិបាល​ខណ្ឌដង្កោ​និង​ជា​ជំនួយការ​សម្ដេច​តេ​ជោ​ហ៊ុនសែន​ត្រូវបាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​តែងតាំង​ជា​អភិបាលរង​ខេត្តក្រចេះ​ជា​ផ្លូវការ​ក្រោយពី​ចប់​អាណត្តិ​ទី​២​ក្នុង​រយៈពេល​៨​ឆ្នាំ​របស់លោក​នៅក្នុង​ខ​ណ្ឌ​ដង្កោ​។​

​ដោយ​មើលឃើញ​ពី​ស្នាដៃ​លោក​នុត​ពុធ​ដា​រ៉ា​អតីត​អភិបាលខណ្ឌ​ដង្កោ​បាន​បំពេញការងារ​បានល្អ​ប្រសើ​រ​មាន​ស្នាដៃ​យ៉ាងច្រើន​នៅពេលដែល​លោក​បំពេញការងារ​ជា​អភិបាលខណ្ឌ​ដង្កោ​រហូត​ដល់​ពីរ​អាណត្តិ​៨​ឆ្នាំ​កន្លងមកនេះ​។​រាជរដ្ឋាភិបាល​មានបំណង​ឱ្យ​លោក​នុត​ពុធ​ដា​រ៉ា​ទៅកាន់​តំណែង​ជា​អភិបាលរង​ខេត្តក្រចេះ​។​

គួរ​បញ្ជាក់ថា​៖​កាលពី​រសៀល​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​រដ្ឋបាល​ខណ្ឌដង្កោ​មាន​រៀបចំ​ពិធី​ប្រកាស​ផ្លាស់ប្ដូរ​អភិបាលខណ្ឌ​ថ្មី​ដោយ​លោកស្រី​គឹម​ញឹ​ប​អភិបាលរង​ជំនួស​លោក​នុត​ពុធ​ដា​រ៉ា​ដែល​ត្រូវ​ចប់​អាណត្តិ​ទី​២​។ ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​។​នៅក្នុង​ពិធី​នោះ​ក៏មាន​ការប្រកាស​តែងតាំង​អភិបាលរងខណ្ឌ​ម្នាក់​ផងដែរ គឺ​លោក ទុយ ច័ន្ទ​៕S/​