​ចែកជូន​មួក​សុ​វត្តិភាព​ចំនួន​២០០​ដល់​ពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ឥតគិតថ្លៃ​

359
ចែករម្លែក
  • 7
    Shares

​ដោយ​៖​សាត​ចាន់​បុត្រ​/​ខេត្តមណ្ឌលគិរី​៖ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទូទៅ មានការ​យល់ដឹង​កាន់តែច្បាស់ និង​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​កិច្ចការ​នេះ​ដឹកនាំ​ដោយ​លោក​ព្រំ​វ​ន្ថា​ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ព្រមទាំង​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

​បាន​ចុះ​ធ្វើ​យុទ្ធនាការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ការអប់រំ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​ដាស់តឿន​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដែល​ប្រព្រឹត្តទៅ​ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​លោក ព្រំ វ​ន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹងថា យុទ្ធនា​ការចែក​មួក​សុ​វត្តិភាព ជូន​ដល់​ប្រជាពលរដ្ឋ ជាពិសេស អ្នកធ្វើដំណើរ​បើកបរ​ម៉ូតូ​នៅតាម​ដងផ្លូវ មិន​ពាក់មួក​សុវត្ថិភាព​នៅក្នុង​ក្រុង​សែន​មនោ​រម្យ​ចំនួន​២០០​មួក​។

​ក្នុងនោះ​មួក​មនុស្ស​ចាស់​មាន​ចំនួន​១៤០​មួក និង​មួក​កូនក្មេង​មាន​ចំនួន​៤០​មួក ថែមទាំង ចែកជូន​សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ៥០០​ក្បាល​ស្ទីក​ឃ័​រ​ចំណាំងផ្លាត​៦០០​សន្លឹក​សៀវភៅ​អ្វីដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវ​យល់ដឹង​៥០០​ក្បាល​ខិត​បណ្ណ​ជំនួយស្មារតី​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ៦០០ ច្បាប់ និង​ផ្លិត​សុវត្ថិភាព​៤០០​ផ្លិត​។

​ក្នុង​យុទ្ធនា​ការចុះ​ចែក​មួក​សុ​វត្តិភាព លោក ព្រំ វ​ន្ថា បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងអស់ ត្រូវ​នាំគ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ហើយ​ការ​ពាក់មួក​សុ​វត្តិភាព​នេះដែរ គឺ​ដើម្បី​ការពារ​ដល់​គ្រោះថ្នាក់​ផ្សេងៗ និង​ការពារ​ធូលី​ដី​ហុយ​ចូល​ភ្នែក​ពេល​កំពុង​បើ​បរ​នៅតាម​ដងផ្លូវ ជាពិសេស កាត់បន្ថយ​គ្រោះថ្នាក់ ដែល​កើតឡើង​ដោយ​យថាហេតុ​។
ជាងនេះទៅទៀត លោក ព្រំ វ​ន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ ពេល​បើកបរ​ម៉ូតូ ត្រូវមាន​មួក​សុ​វត្តិភាព មាន​កញ្ចក់ និង​មាន​ស្លាក​លេខ​ត្រឹមត្រូវ ហើយ​ចូលរួម​គោរព​នូវ​ស្លាក​សញ្ញា​ចរាចរណ៍ ភ្លើង​សញ្ញា ពេល​បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់។​ត្រូវ​កំណត់​ល្បឿន​បើកបរ​ទៅតាម​ការកំណត់​របស់​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដូចជា​នៅតាម​ទីប្រជុំជន​ម៉ូតូ ត្រូវ​បើក​ក្នុង​ល្បឿន​៣០​គីឡូ​ម៉ែត ក្នុង​មួយ​ម៉ោង នៅក្រៅ​ទីប្រជុំជន​គឺ ៦០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង។

ចំណែក​រថយន្ត​នៅតាម​ទីប្រជុំជន គឺ​៤០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង និង​នៅក្រៅ​ទីប្រជុំជន​គឺ​៨០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង ជៀសវាង​មាន​បញ្ហា ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក និង​អ្នក​ដ៏​ទៃ ដូច​ពាក្យស្លោក​បានលើកឡើង​ថា ថ្ងៃនេះ​ថ្ងៃស្អែក សូមកុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​៕S/​