​ចែករំលែក​បទពិសោធ​ន៍​ការចិញ្ចឹម​សត្វ​ឃ្មុំ​តាមបែប​ធម្មជាតិ​ទទួល​ទិន្នផល​ខ្ពស់​

945
ចែករម្លែក
  • 65
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​: កសិដ្ឋាន​ចិញ្ចឹមសត្វ​ឃ្មុំ​ចល័ត​មួយ​ដែល​បាន និង​កំពុង​ពង្រាយ​ធុង ជា​សម្បុក​នៅក្នុង​ចម្ការ​គ​មួយកន្លែង ស្ថិតក្នុង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម បាន​ចែករំលែក​បទពិសោធន៍​នៃ​ការ​ចិញ្ចឹមសត្វ​មួយ​ប្រភេទ​នេះ​សម្រាប់ធ្វើ​អាជីវកម្ម​ឱ្យទទួល​បាន​ទិន្នផល​ជា​ទឹក​ក្នុង​បង្គង​បាន​ច្រើន ដើម្បី​លក់​ផ្គត់ផ្គង់​លើ​ទីផ្សារ​។​

​លោក វ៉ា ចាន់ណា អ្នកបច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ប្រចាំ​នៅ​កសិដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៨​ថា ការដែល​ទឹកឃ្មុំ​ក្នុង​កសិដ្ឋាន​នេះ​ដែលមាន​ធុង​ជា​សម្បុក​សរុប​ចំនួន ៨០ បាន​កើនឡើង​ចំនួន​ទឹក​ពី​ជាង​១០០​លីត្រ​ដល់​ជាង​៥០០​លីត្រ​ក្នុង​ការប្រមូល​ផល​ក្នុង​មួយ​លើក​បែបនេះ គឺ​អាស្រ័យ​ដោយ​កត្តា​ច្រើនយ៉ាង​។​

​អ្នកបច្ចេកទេស​ខាង​ចិញ្ចឹម​ឃ្មុំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​មាន​កត្តា​ចម្បងៗ​ដូចជា​ជ្រើសរើស​ទីតាំង​ប្រភពដើម​រុក្ខជាតិ​ដែលមាន​អាយុ​ច្រើន និង​ជា​ផ្កា​សម្បូរ​ទឹកដម​ខ្លាំង និង​លម្អង​ខ្លាំង មាន​: គ ,​អាកាស្យា​,​កាហ្វេ​,​ស្រងែ​ន​។​ល​។​គឺ​គ្រប់​រុក្ខជាតិ​មាន​ផ្កា​។​ដោយ​នាំយក​ធុង​ជា​សម្បុក​ឃ្មុំ​ដាក់​ឲ្យ​កៀក​ឬ​នៅ​ខាងក្រោម​ដើម​តែម្តង​។​ជាក់ស្តែង​ដូច​ក្នុង​ចម្ការ​គ​កំពុង​ផល​ប្រមូល​ទឹកឃ្មុំ​ចំនួន​ពីរលើក​កន្លងទៅនេះ​។ ដើម្បី​ឲ្យ​សត្វ​ឃ្មុំ​ក្នុង​សម្បុក ចេញទៅ​ក្រេបទឹក និង​លម្អង​បាន​ច្រើន​ជើង​។​

​លោក​ចាន់ណា​ដែលមាន​បទពិសោធន៍​ចិញ្ចឹម​ឃ្មុំ​ក្នុង​កសិដ្ឋាន​ចល័ត​នេះ​ចំនួន​បួន​ឆ្នាំ​បាន​លើកឡើងថា ដើម្បី​បាន​ទិន្នផល​ទឹកឃ្មុំ​ច្រើន គឺ​ក្នុង​មួយ​សម្បុក នៃ​ធុង​មាន​សមាជិក​ពី ២.៥០០ ទៅ ៥.០០០​ក្បាល​គឺ​លក្ខណ​:​ពិសេស​ជ្រើសរើស​ស្តេច​មួយ​ក្បាលមាន​សមត្ថភាព​ផ្ទុក​ស្ពែ​ម​ឃ្មុំ​ឈ្មោល​ពី ១៩ ទៅ ២១ ក្បាល គឺ​ស្តេច​ល្អ​មាន​មាឌធំ និង​គូថ​វែង យក​ចេញពី​សម្បុក ឬ​ធុង​ស្លូត​។​

​លោក​បាន​បន្តថា​កត្តា​សំខាន់​អ្នក​ចិញ្ចឹម​ឃ្មុំ​ឧស្សាហ៍​ផ្លាស់ប្តូរ​ស្តេច​តាម​ធុង​នីមួយៗ​រៀងរាល់​រយ​:​ពេល​ប្រាំមួយ​ខែម្តង​បើ​ទោះ​ស្តេច​មួយ​ក្បាល​របស់​សត្វ​ឃ្មុំ​មាន​អាយុ​បី​ឆ្នាំ​ក៏ដោយ​។​ម្យ៉ាងទៀត​យើង​ត្រូតពិនិត្យ​សម្បុក​ឃ្មុំ​ជាប្រចាំ គឺចៀ​សវាស​ការយាយី​ពី​សត្វល្អិត អង្ក្រង ស្រមោច ជាដើម និង​ពពួកសត្វ​ស្លាប​ឈ្មោ​ស​សាដៀវ​ស៊ី​សមាជិក​ពេលចេញ​រក​ចំណី​និង​ពិនិត្យមើល​អាច​សត្វ​ឃ្មុំ​មាន​ជំងឺ​ដើម្បី​ប្រញាប់​ព្យាបាល​។​

​លោក​អ៊ូ​ស៊ី​ណាត​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ខាងលើ​បាន​ឲ្យ​ដឹងថា​កសិដ្ឋាន​របស់លោក​ក្រៅពី​ធ្វើ​អាជីវកម្ម​លក់ និង​បញ្ជា​ទិញ​ទឹកឃ្មុំ​របស់​អតិថិជន​នោះ គឺ​ក៏មាន​បើក​បង្រៀន​វិជ្ជា​ចិញ្ចឹមសត្វ​ឃ្មុំ គឺ​មួយ​ចេញ​អាច​យកទៅ​ប្រកប​របរ​ដោយ​ខ្លួនឯងបាន​មិន​យក​សេវា​ទេ​។​ដោយ​គ្រាន់តែ​អតិថិជន​ជា​សិស្ស ដែល​រៀន​ចប់​ជាវ ធុង ឬ​សម្បុក​ឃ្មុំ​មួយ​សម្បុក​តម្លៃ ៦០​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។ សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​របស់លោក ០១២២២២៨០១​។​

​ម្ចាស់​កសិដ្ឋាន​បាន​បន្តថា កសិដ្ឋាន​លោក គឺ​ពីរ​សប្តាហ៍​ប្រមូល​ផល​ម្តង​។ ក្នុងនោះ​សេវាល​ក់មួយ លីត្រ​តម្លៃ​ពី ប្រាំមួយ​ម៉ឺន ទៅ ១២​ម៉ឺន រៀល​៕S/

​រូប​:​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ចល័ត​មួយ​នៅ​ឃុំ​កោះសូទិន​ចែករំលែក​បទពិសោធន៍​ការចិញ្ចឹម​ឃ្មុំ​តាមបែប​ធម្មជាតិ និង​របៀប​ប្រមូល​ផល​ដើម្បី​ធ្វើ​អាជីវកម្ម​ប្រមូល​ផល​។​
​រូប​:​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ចល័ត​មួយ​នៅ​ឃុំ​កោះសូទិន​ចែករំលែក​បទពិសោធន៍​ការចិញ្ចឹម​ឃ្មុំ​តាមបែប​ធម្មជាតិ និង​របៀប​ប្រមូល​ផល​ដើម្បី​ធ្វើ​អាជីវកម្ម​ប្រមូល​ផល​។​