​ចែក​មួក​កា​ពារ​សុវត្ថិភាព​ចំនួន​១០០​ដល់​ពលរដ្ឋ​នៅ​ក្រុង​សែន​មនោ​រម្យ​

218

(​មណ្ឌលគិរី​)​មួក​ការពារ​ដែល​គេ​ជឿថា អាច​កា​ពារ​ក្បាល​អ្នកបើកបរ​ទោច​ចក្រ​យាន្ត​យន្ត​នោះ​ត្រូវបាន​ចែកជូន​ដោយ​ឥតគិតថ្លៃ​ចំនួន​១០០ ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ ក្រោម​ការផ្តល់​ពី​មន្ទីរ​សាធារណៈការ នឹង​ដឹកជញ្ជូន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​នៅ​រង្វង់​មូល​គោព្រៃ ក្នុង​ក្រុង​សែន​មនោ​រម្យ​កាលពី​ថ្ងៃទី​៣០ ខែតុលា ២០១៧​។​

លោក ម៉ៅ ធនារ​ក្ស ប្រធាន​មន្ទីរ​សាធារណៈការ នឹង​ដឹកជញ្ជូន​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា ដើម្បី​ចូលរួម​កាត់​ប​ន្ថ​​យ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតមាន​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​រហូត​ដល់​បាត់​បង់ជីវិត ដោយសារតែ​មិនមាន​ពាក់មួក​ការពារ​សុវត្ថិភាព​។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា សកម្ម​ភាពចុះ​ចែក​មួក​ដល់​អ្នកបញ្ជា​ទោចក្រយានយន្ត​នាពេលនេះ គឺជា​ការ​ដាស់​ស្មារតី​ដល់​អ្នកបើកបរ​ទាំងឡាយ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​សុវត្ថិភាព​ក្នុងពេល​បើកបរ ព្រោះ​នៅពេល​មានការ​ប៉ះទង្គិច​ដោយ​ប្រការ​ណាមួយ មួកសុវត្ថិភាព​អាច​ការពារ​ក្បាល​របស់​អ្នក ពី​គ្រោះថ្នាក់​ទាំងនោះ​បាន​យ៉ាង​មាន​ប្រ​សិ​ទ្ឋ​ភាព​។​

​យុ​ទ្ឋ​នា​ការ​នេះ​ក្រៅពី​ចែក​មួក​ជូន​ដល់​ប្រជាពលរដ្ឋ​នឹង​អ្នកដំណើរ មន្ត្រី​ជំនាញ​នឹង​សមត្ថកិច្ច​ផ្នែក​ចរាចរ​ណ៏ ក៏បាន​អប់រំ​ផ្សព្វផ្សាយ ដល់​អ្នកធ្វើ​ចរាចរណ៍​តាម​ទ្រូងផ្លូវ​ទាំងឡាយ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​ប្រុងប្រយ័ត្ន យោគយល់​អធ្យាស្រ័យ នឹង​គោរព​ច្បាប់​ចរាចរ​ណ៏​ឲ្យ​បាន​ខ្ជាប់ខ្ជួន មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​។​

​លោក​ម៉ៅ ធនារ​ក្ស ក៏បាន​បញ្ជាក់ដែរថា ការធ្វើសកម្មភាព​ចែក​មួក​នេះ គឺ​បានធ្វើ​រួមគ្នា​ទូទាំងប្រទេស​ក្នុង​ថ្ងៃ​តែមួយ លើ​ការឡើង​កម្ពស់​សុវត្ថិភាព​របស់​អ្នកដំណើរ បង្ការ​គ្រោះថ្នាក់​នានា​ដែល​កើតមាន​ជាយថាហេតុ ជាពិសេស​ចំពោះ​អ្នកបើកបរ​ម៉ូតូ​ដែល​មិន​ពាក់មួក​ការពារ ឲ្យ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ជាពិសេស​ត្រូវ​ពាក់មួក​គ្រប់ពេល​ធ្វើដំណើរ​។​

​គួរ​បញ្ជាក់ថា យុទ្ធនា​ការចែក​មួកសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ គឺ​ដោយ​យោងតាម​ការណែនាំរ​បស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ឧបត្ថម្ភ​ពី​សំណាក់​ឯកឧត្តម​ទេសរ​ដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ក្នុងការ​អនុវត្ត​នូវ​រាល់​សកម្មភាព ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុងពេល​កន្លងមក ក៏ដូចជា​ពេល​ប្ចុ​ប្បន្ន​ដើម្បី​ទប់ស្កាត់​,​លុបបំបាត់​និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែង​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

​ចែក​មួក​កា​ពារ​សុវត្ថិភាព​ចំនួន​១០០​ដល់​ពលរដ្ឋ​នៅ​ក្រុង​សែន​មនោ​រម្យ​