​ចែក​ម៉ូតូ​ចំនួន​៨​គ្រឿង​ជូន​បុគ្គលិក​ឆ្នើម​ជាការ​លើកទឹកចិត្ត​

155
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ទីរ​សាធារណៈការ​នឹង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​កាលពី​នៅ​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​បាន​បើក​កិច្ចប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំ​ខែតុលា​និង​លើក​ទិសដៅ​អនុវត្តន៍​ប្រចាំខែ​វិច្ឆិការ​ឆ្នាំ​២០១៩​។​ពិធី​ប្រកាស​ប្រគល់​ភារកិច្ច​ទទួលស្គាល់​ប្រធាន​អនុប្រធាន​កា​រិ​យា​ល​យ័​ជំនាញ​នឹង​ពិធី​ចែក​ម៉ូតូ​ចំនួន​៨​គ្រឿង​ជូន​ដល់​បុគ្គលិក​ឆ្នើម​។​

​លោក​សំលាង​ទ្រី​បាន​ថ្លែង​ការកោតសរសើរ​ដល់​ម​ន្ត្រី​ក្រោម​ឱវាទ​ដែល​បាន​បំពេញ​តួនាទី​ភារៈកិច្ច​បានល្អ​ប្រសើរ​ក្នុងការ​អនុវត្តន៍​ការងារ​ក្នុង​ឆ្នាំ​កន្លងមកនេះ​។​លោក​បន្តថា​ផ្លូវជាតិ​ផ្លូវ​លំនៅ​ទូរ​ទាំង​ខេត្តព្រះវិហារ​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទីរ​សាធារណៈការ​ខេត្ត​មាន​ប្រវែង​ជាង​៧០០​គីឡូម៉ែត្រ​ដែល​បាន​ថែទាំ​នឹង​ជួសជុល​ជាប្រចាំ​មិន​ឱ្យមាន​ផ្លូវ​ខ្សែ​ណាមួយ​ខូចខាត​ធ្ងន់ធ្ងរ​ឡើយ​។​​កត្តា​ទាំងអស់នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំងអស់​អស់​គ្នា។

នៅក្នុង​ឱកាស​ប្រគល់​មូ​តូ​C125​ចំនួន​៨​គ្រឿង​ជូន​ដល់​បុគ្គ​លឹក​ឆ្នើម​លោក​សំលាង​ទ្រី​បានឱ្យដឹងថា​ដោយសា​ប្រទេសជាតិ​មាន​សុខសន្តិភាព​នឹង​ការអភិវឌ្ឍន៍​ក្រោម​ការដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ទើប​ធ្វើឱ្យ​ប្រទេស​យើង​សំបូរ​សប្បាយ​មាន​សេដ្ឋកិច្ច​រីកចម្រើន​។​ដូច្នេះហើយ​ប្រជាជន​រួមទាំង​បុគ្គ​លឹក​មន្ត្រីរាជការ​ទាំងអស់​រួមគ្នា​ថែរក្សា​ការពារ​សុខសន្តិភាព​នេះ​អោយបាន​គង់វង្ស​យូរអង្វែង​តរៀង​ទៅ​៕S/​