​ចែក​រង្វាន់​ដល់​កុមារ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៣

531
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ ២០១៩ នេះ លោកស្រី​ចឹក ហេង ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា បានរៀបចំ​ពិធី​សំណេះ សំ​ណា​ល និង​ចែកជូន​នូវ​រង្វាន់​ដល់ កុមារា កុមារី ដែល​ទទួលបាន​ចំណាត់ ថ្នាក់​លេខ​១​ដល់​លេខ​៣​ថ្នាក់​ខេត្ត​។​

​ក្នុងការ​ចូលរួម​ប្រឡង​គូរគំនូរ​កុមារ ដើម្បី​ចូល រួម​អបអរ សាទរ​ខួប​ទី ១៥៦ នៃ​ទិវា​ពិភព លោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ ដោយមាន​ការចូលរួម ពី​សាលាបឋមសិក្សា​ចំនួន​៤​និង​បាន​ចំណាត់ថ្នាក់​ដូចខាងក្រោម​នេះ​៖១​សាលាបឋមសិក្សា​ត្បែងមានជ័យ ទទួលបាន​ចំណាត់ថ្នាក់ (​លេខ​១) មានឈ្មោះ កុមារី កែវ ប៊ុ​ន្នី រៀន​នៅ​ថ្នាក់​ទី ៦ គ ។​

២-​សាលាបឋមសិកសា ហ៊ុនសែន ត្បែងមានជ័យ ទទួលបាន​ចំណាត់ថ្នាក់ (​លេខ​២) មានឈ្មោះ កុមារា លេង ហ៊ាន់​នី រៀន​នៅ​ថ្នាក់​ទី ៦ ខ ។​៣-​សាលាបឋមសិក្សា​ស្ថាពរ ទទួលបាន​ចំណាត់ថ្នាក់ (​លេខ ៣) មានឈ្មោះ កុមារា តាន់ នីសា រៀន​នៅ​ថ្នាក់​ទី ៦ ក ។​៤-​សាលាបឋមសិក្សា​ត្បែងមានជ័យ ទទួលបាន​ចំណាត់ថ្នាក់ (​លេខ​៣) ឈ្មោះ កុមារី សំ ម៉ា​រី​ហ្សា រៀន​នៅ​ថ្នាក់​ទី ៦ ក ។​

​សម្ភារៈ​ដែល​បាន​ផ្តល់ជូន​ក្នុង​ម្នាក់ៗ ទទួលបាន​៖ សំពាធ ១ សៀវភៅ ៤ ក្បាល ប៉ិច ២​ដើម និង​ថវិកា​មួយចំនួន ៕S/​

#