​ចែក​សម្ភារៈ​កសិកម្ម​ជូ​ន​ក្រុម​កសិករ​ផលិត​ការដាំដុះ​និង​ចិញ្ចឹមសត្វ​

868
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ការិយាល័យ​ក​សិ​កម្ម​ស្រុក​ឆែប​ខេត្តព្រះវិហារ​បានរៀបចំ​ពិធី​ចែក​សម្ភារៈ​កសិកម្ម​ជូន​ក្រុម​កសិករ​ផលិត​សម្រាប់ធ្វើ​ការដាំដុះ​និង​ចិញ្ចឹមសត្វ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នៅក្នុង​ស្រុក​។​ពិធី​នោះ​មានការ​គាំទ្រ​ថវិកា​ពី​កម្មវិធី ASPIRE នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០១៨​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​គណៈ​ធិបតី​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​,​លោក​ចាន់​លី​អភិបាលរង​ស្រុក​ឆែប​,​មន្ត្រី​កសិកម្ម​ខេត្ត​-​ស្រុក​និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ​ទាំងអស់​ក្នុងស្រុក​ឆែប​។​

លោក​បានធ្វើការ​ផ្តាំផ្ញើ​សូម​ឲ្យ​ក្រុម​កសិករ​ផលិត​ទាំងអស់​ព្យាយាម​ដាំ​ដុះ​នូវ​ដំណាំ​គ្រប់​ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ពិសេស​ការ​ចិញ្ចឹមសត្វ​ត្រូវមាន​ការថែទាំ​តាម​បច្ចេកទេស​ដើម្បី​បាន​ទិន្នផល​ច្រើន​។​

ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​កសិក​ម្ម​តាមរយៈ​មន្ត្រី​កសិកម្ម​ស្រុក​និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ​ក្នុងការ​សាកសួរ​ពី​ព័ត៌មាន​ថ្មីៗ​អំពី​បច្ចេកទេស​កសិកម្ម​និង​បាន​ចុះជួយ​បាន​ទាន់ពេលវេលា​នូវ​បញ្ហា​ដែល​កើតមាន​ក្នុង​តំបន់​។​កសិករ​ទទួលផល​ស​រុ​ប​មាន​ចំនួន​២៨​គ្រួសារ​។​

​ក្នុងនោះ​មាន​មាន់​១៥​គ្រួសារ និង​បន្លែ​ចំនួន​១៣​គ្រួសារ​។​ក្នុង​១​គ្រួសារៗ​ទទួលបាន​ដូចតទៅ ៖ ១-​កសិករ​ចិញ្ចឹម​មាន់ : ទទួលបាន​សំណាញ់​ព័ទ្ធ​ទ្រុង​៦,៥​គីឡូក្រាម​, ស្បៃ​ខៀវ​១​ដុំ​, ទ្រុង​បំបែក​កូន​មាន់​១, វ៉ាក់សាំង​ញ៉ូ​វ​កាស​២​ដប​, វ៉ាក់សាំង​អាសន្នរោគ​១​ដប​, វ៉ាក់សាំង​រលាក​ផ្លូវដង្ហើម​២​ដប​, ថ្នាំ​ទម្លាក់​ព្រូន​១០​កញ្ចប់​, ម្ស៉ៅ​ប្រេ​មិច​៣​គីឡូក្រាម និង​ស្លាក​បង្ហាញ​១​ដែរ ។

២-​កសិករ​ដាំ​បន្លែ​ទទួលបាន : សំណាញ់​ព័ទ្ធ​សួន​៦,៥​គីឡូក្រាម​, ស្បៃ​ខៀវ​ប្រក់​បន្ថយកម្ដៅ​១​ដុំ​, ស៊ីទែន​ទឹក​ចំណុះ​១.០០០​លីត្រ​ចំនួន​១, ត្រេ​បណ្តុះ​កូន​បន្លែ​ចំនួន​៤​ត្រេ​, ទុយោ​ជ័រ​៤​ដើម​, ប្រព័ន្ធ​ដំណ​ត់​ទឹក​១​ឈុត និង​សំណាញ់​ទ្រើង​១​ឈុត​ផងដែរ​៕S/​
ចែកសម្ភារៈ​កសិកម្មជូនក្រុមកសិករ(wrapped)

#