​ចែក​អាវ​រងារ​សម្រាប់​ទិស​យោធភូមិភាគ​ទី​៥​បានបញ្ចប់​ចុងក្រោយ​នៅ​ទិស​ទី​៣

760
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​អាវ​រងារ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​សម្រាប់​ទិស​យោធភូមិភាគ​ទី​៥​បានបញ្ចប់​ចុងក្រោយ​នៅ​ទិស​ទី​៣​។​បេសកកម្ម​ចែក​អាវរ​ងារ​ក្នុង​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ពិធី​ចែក​អាវ​រងារ​មានការ​អញ្ជើញ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ​គឹម​ប៊ុន​ថា​ន​អគ្គមេបញ្ជាការ​ង​កងយោធពល​ខេមរភូមិន្ទ​តំណាង​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។​នាយ​ឧ​ត្ត​ម​សេនីយ គឹម ប៊ុន​ថា​ន បាន​បញ្ជាក់ថា សម្តេច​ទាំងពីរ ដែលជា​និច្ចកាល លោក​តែងតែ​យកចិត្តទុកដាក់ គិតគូរ​សុខទុក្ខ និង​បាន​ជួយឧបត្ថម្ភ​គ្រប់បែបយ៉ាង​ទាំង​ក្នុងពេល​សង្គ្រាម និង​ពេល​មាន​សុខសន្តិភាព ហើយ​ជាពិសេស​រៀងរាល់​រដូវ​កាល​តែងតែ​ផ្តល់​ជាប់​ជាប្រចាំ រដូវភ្លៀង​ផ្តល់​អាវ​ភ្លៀង និង​រដូវរងារ​ផ្តល់​អាវ​រងារ ។​

​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ បាន​ប្តេជ្ញា​ស្មោះត្រង់​ដាច់ខាត ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​សូម​គោរព​ជូនពរ​សម្តេច​ទាំងពីរ បុត្រា បុត្រី ចៅប្រុស ចៅស្រី​ទាំងអស់​ជួបប្រទះ​តែ​នូវ​ពុទ្ធពរ​ទាំង​៥​ប្រការ គឺ​អាយុ វណ្ណ​: សុខ​: ពល​: និង​បដិភាណ​:​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ថ្កុំថ្កើង​ឡើង​ថែមទៀត រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ជានិច្ច​និរន្តរ៍ ៕S/

​រូបភាពៈ ចែក​អាវរ​ងារ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់​ទិស​យោធភូមិភាគ​ទី​៥ បានបញ្ចប់​ចុងក្រោយ​នៅ​ទិស​ទី​៣៕​S/

​ចែក​អាវ​រងារ​សម្រាប់​ទិស​យោធភូមិភាគ​ទី​៥​បានបញ្ចប់​ចុងក្រោយ​នៅ​ទិស​ទី​៣