​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១២០​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​

834
ចែករម្លែក

(​ព្រះវិហារ​)៖​កាលពី​រសៀល​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧​លោក​មាស សុភា គណៈ​កិត្តិយស​សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្តព្រះវិហារ អមដំណើរ​ដោយ​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​ខេត្តព្រះវិហារ ព្រមទាំង​ប្រតិភូ​អមដំណើរ​ទាំងអស់ បាន​នាំយក​អំណោយ​មនុស្សធម៌​ចំនួន ១២០​គ្រួសារ ។

ចុះសាកសួរ​សុខទុក្ខ និង​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ នៅ​ទីទួល​សុវត្ថិភាព ក្នុង​ចំនុច​អន្លង់​វិល ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា បាន​ថ្លែងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែល​ខេត្តព្រះវិហារ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នាំ​ឲ្យ​ប៉ះពាល់​ផលដំណាំ ប្រជាពលរដ្ឋ​ជាង​១.០០០​ហិកតា​ប៉ះពាល់​ពលរដ្ឋ​រងគ្រោះ​ជា​ង​១.០០០​គ្រួសារ​ស្លាប់​មនុស្ស​០៣​នាក់​ហើយ​អ្វីដែល​ខូចខាត​ច្រើនជាងគេ​គឺ​ផ្លូវថ្នល់​។​

លោក បាន​មាន​ប្រសា​ន៍​ថា “​អនុវត្តន៍​តាម​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាជ្ញាធរខេត្ត​រួម និង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត បាន​ខិតខំ​ប្រឹងប្រែង សង្គ្រោះ​ប្រជាពលរដ្ឋ មិន​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​ទេ ដោយ​យើង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព​៕​ដោយ​៖​សហការី​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១២០​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​