​ចែក​អំណោយ​ដល់​ពលរដ្ឋ​ជួប​ការលំបាក​៦១​គ្រួសារ​នៅ​សង្កាត់​ទួល​សង្កែ​ទី​១

435
ចែករម្លែក
  • 8
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ជា ពិសី ប្រធានកិត្តិយស​អនុសាខា អមដំណើរ​ដោយ លោក លោកស្រី ជាស​ហការី ។​

ក្រុមការងារ​បាន​ចុះ​ជួប​សួរសុខទុក្ខ​និង​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់ ប្រជាពលរដ្ឋ​កំពុងមាន​ជីវភាព​ខ្វះខាត និង​ចាស់ជរា​គ្មាន​ទីពឹង ចំនួន ៥៥ គ្រួសារ រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

​គួរបញ្ជាក់​ថា​លោក​ប្រធាន​អនុសាខា​កាកបាទក្រហម​បាន​នាំយក​អំណោយ​មនុស្សធម៌​អនុសាខា​ផ្តល​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដោយ​រួមមាន​៖ អង្ករ​១​បាវ មី ទឹកបរិសុទ្ធ តែ ទឹកត្រី ទឹកស៊ីអ៊ីវ នឹង​សំភារៈ​ផ្ទះបាយ មួយចំនួន​រួមទាំង​ថវិកា​មួយចំនួន​ផងដែរ ។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោកស្រី​អាន​ផល្លា​និង​លោកស្រី​សួស​សូលី​ដា​ជា​អនុប្រធាន​កិត្តិយស​អនុសាខា​បាន​ចុះ​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់ ប្រជាពលរដ្ឋ​កំពុងមាន​ជីវភាព​ខ្វះខាត ស្រី្ត​កូនខ្ចី និង​ចាស់ជរា​គ្មាន​ទីពឹង ចំនួន​៦ គ្រួសារ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ៕S/​